Covid-19

អាវុធហត្ថរាជធានីភ្នំពេញ សម្តែងការថ្លែងអំណរគុណចំពោះ លោកឧកញ៉ា ទៀ ណារ៉ាវុធ និងភរិយា មាស សុភារី

ភ្នំពេញ៖ នៅរសៀលថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២១ លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស មេបញ្ជាការ កងរាជអាវុធហត្ថរាជធានីភ្នំពេញ បានចាត់តំណាង ទទួលអំណោយពីលោក ឧកញ៉ា ទៀ ណារ៉ាវុធ និងភរិយា មាស សុភារី ។

អំណោយមាន អង្ករ០១តោន ស្មើនឹង ២០បាវ, ទឹកបរិសុទ្ធចំនួន១០០កេស, មីម៉ាម៉ា កំប៉ុងចំនួន ១៨ កេសធំ , ត្រី ខ កំប៉ុង ចំនួន ២០ កេស និងម៉ាស ចំនួន ១០ កេស ស្មើនឹង ១០.០០០ម៉ាស ដើម្បីប្រើប្រាស់ជាប្រយោជន៍ ក្នុងយុទ្ធនាការ បង្ការ ទប់ស្កាត់ ការរីករាលដាលជំងឺកូវីដ-១៩។

ក្នុងឱកាសនោះ ក្រុមការងារ តំណាងឲ្យលោកឧត្តមសេនីយ៍ឯក រ័ត្ន ស៊្រាង បានសម្តែងការថ្លែងអំណរគុណ យ៉ាងជ្រាលជ្រៅ ចំពោះលោកឧកញ៉ា ទៀ ណារ៉ាវុធ និងភរិយា មាស សុភារី ដែលមានចិត្តជ្រះថ្លាឧបត្ថម្ភ គ្រឿងឧបភោគបរិភោគ និងម៉ាស ដល់អាវុធហត្ថរាជធានីភ្នំពេញ នា ពេលនេះ៕

To Top