ព័ត៌មានជាតិ

ឱសថបុរាណចិន ជាង៥ពាន់ប្រអប់ នាំយកមកប្រគល់ជូន លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ដើម្បីប្រើប្រាស់ ក្នុងអង្គភាព កងរាជអាវុធហត្ថ រាជធានីភ្នំពេញ

ភ្នំពេញ៖ ឱសថបុរាណចិនដ៏ល្បីល្បាញ និងពេញនិយមមួយប្រភេទ ដែលមានឈ្មោះថា Lianhua Qingwen ត្រូវបានអាវុធហត្ថ រាជធានីភ្នំពេញ យកប្រើប្រាស់សម្រាប់ព្យាបាល ជំងឺផ្តាស់សាយ ក្តៅខ្លួន ឈឺក្បាល ឈឺក និង ក្អក ដល់កងកម្លាំងរបស់ខ្លួន យ៉ាងមានប្រសិទ្ធិភាព និងបន្តចែកចាយ ទៅដល់ប្រជាពលរដ្ឋជាច្រើន ក្នុងរយៈកាលកន្លង មករហូតដល់បច្ចុប្បន្ន ជាពិសេសចែកជូនដល់ អ្នកជំងឺកូវីដ-១៩ស្រាលនិងមធ្យម ដែលមានអាការៈ ដូចរៀបរាប់ខាងលើ យកទៅប្រើប្រាស់ ទទួលបានលទ្ធផល យ៉ាងមានប្រសិទ្ធិភាពផងដែរ។

ក្រោយមកឱសថមួយនេះ ក៏ត្រូវបាន ក្រសួងសុខាភិបាលកម្ពុជា ចេញវិញ្ញាបនត្របញ្ជីកា បើកផ្លូវឲ្យចរាចរលើទីផ្សារ ប្រទេសកម្ពុជា កាលពីថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២១។

ផ្ទាំងពាណិជ្ជកម្ម

ដោយមើលឃើញ ពីតម្រូវការនិងប្រសិទ្ធិភាព នៃឱសថ ដែលអាវុធហត្ថ រាជធានីភ្នំពេញ បានប្រើប្រាស់រួចមក នៅរសៀលថ្ងៃទី០១ ខែឧសភា ឆ្នាំ២០២១ លោក យ៉ាំ ស៊ីងម៉ៅ អគ្គនាយក ក្រុមហ៊ុន ប៊ី.ភី.អេ បូព៌ាអេស៊ា ឯ.ក បាននាំយក ឱសថបុរាណចិន Lianhua Qingwen នេះ ចំនួន ៥២០០ប្រអប់ បូកនិងថវិកាចំនួន ១០,០០០ដុល្លារ (មួយម៉ឺនដុល្លារ) មកប្រគល់ជូន លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថ លើផ្ទៃប្រទេស មេបញ្ជាការ កងរាជអាវុធហត្ថ រាជធានីភ្នំពេញ ដើម្បីចាត់ចែងប្រើប្រាស់ ជាប្រយោជន៍ក្នុងអង្គភាព ក៏ដូចជា ប្រើប្រាស់ជាក់ស្តែង ក្នុងយុទ្ធនាការ បង្ការ ទប់ស្កាត់ ការរីករាលដាលជំងឺកូវីដ-១៩ ។

ក្នុងឱកាសទទួលយក ឱសថបុរាណចិននោះផងដែរ ក្រុមការងារតំណាង ឲ្យលោកឧត្តមសេនីយ៍ឯក រ័ត្ន ស៊្រាង បានសម្តែងការថ្លែងអំណរគុណ យ៉ាងជ្រាលជ្រៅ ចំពោះលោក យ៉ាំ ស៊ីងម៉ៅ ដែលមានចិត្តសប្បុរស ឧបត្ថម្ភ ឱសថបុរាណចិន Lianhua Qingwen និងថវិកា ដល់អាវុធហត្ថ រាជធានីភ្នំពេញ ដែលការឧបត្ថម្ភនាពេលនេះ គឺពិជាមានសារៈសំខាន់ណាស់ ៕

To Top