ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា បានចោទសួរថា តើកំពូលកីឡាករបាល់ទាត់ Messi និង Neymar អាចស្លាប់ទេ ក្រោយចាក់វ៉ាក់សាំងកូវីដ១៩ Sinovac របស់ចិន ខណៈពួកបំផ្លាញជាតិមួយចំនួន បាននិយាយថា វ៉ាក់សាំងរបស់ចិន «ចាក់សម្លាប់មនុស្ស»។
យោងតាមគេហទំព័រហ្វេសប៊ុក របស់ សម្ដេចតេជោ ហ៊ុន សែន នាថ្ងៃទី២ ខែឧសភា ឆ្នាំ ២០២១ បានឱ្យ ដឹងថា “តើកំពូលកីឡាករបាល់ទាត់ Messi និង Neymar អាចស្លាប់ទេ ក្រោយចាក់វ៉ាក់សាំងចិន? ប្រសិនជាគាត់ចាក់មែននា
ប៉ុន្មានថ្ងៃខាងមុខ។ នេះបើយោងតាមសារព័ត៌មានស៊ិនហួររបស់ចិនចេញផ្សាយ”។
សម្ដេចតេជោ បន្ដថា “តើបងប្អូនជាពិសេសយុវជនកម្ពុជា យល់យ៉ាងណាដែរ នៅពេលកីឡាករលំដាប់ពិភពលោក Messi និង Neymar ចាក់វ៉ាក់សាំងកូវីដ១៩ Sinovac របស់ចិន ? និងតើហេតុអ្វីកីឡាករទាំងពីររូបជ្រើសរើសយកវ៉ាក់សាំងចិនជំនួសឱយការចាក់វ៉ាក់សាំងពីប្រទេសផ្សេងទៀត?”។
សម្ដេចតេជោ រំលឹកថា កាលពីមុនពួកបំផ្លាញជាតិមួយចំនួន បាននិយាយថា វ៉ាក់សាំងរបស់ចិន «ចាក់សម្លាប់មនុស្ស» នៅពេលដែលខ្លួនខ្ញុំផ្ទាល់ បានសម្រេចជ្រើសរើស យកវ៉ាក់សាំងរបស់ចិន Sinopharm និង Sinovac មកចាក់ជូនបងប្អូនប្រជាពលរដ្ឋកម្ពុជា ដើម្បីការពារអាយុជីវិតពីជំងឺ ដ៏កាចសាហាវកូវីដ១៩។
សម្ដេចតេជោ បញ្ជាក់ថា “ពេលនេះយើងអាចចោទជាសំនួរថា បើខ្ញុំមិនរឹងក្បាលស្វែងរកវ៉ាក់សាំងពីចិន ដែលជាមិត្តដែកថែបរបស់កម្ពុជា និងប្រសិនគ្មាន ការជួយឧបត្ថម្ភពីមិត្តចិនលើ ការផ្គត់ផ្គត់វ៉ាក់សាំង តើយើងមានវ៉ាក់សាំង មកពីណាចាក់ជូន ប្រជាជនយើង?”។
សម្ដេចតេជោ បន្ថែមថា សម្ដេចបាននិយាយមិនតិចជាង៣ដងថា (សូមកុំបារម្ភថា វ៉ាក់សាំងមកពីប្រទេសណា តែត្រូវបារម្ភពីការអត់វ៉ាក់សាំងចាក់)។ ពាក្យនេះត្រឹមត្រូវណាស់សម្រាប់ប្រទេសជាច្រើននៅលើពិភពលោក។
សម្ដេចតេជោ បានឲ្យដឹងថា ករណី Messi និង Neymar ខុសពីប្រទេសនានាត្រង់ថា គាត់មានជម្រើសច្រើនគាត់ចាក់វ៉ាក់សាំងពីប្រទេសណាក៏បាន ហេតុអ្វីគាត់ជ្រេីសយក វ៉ាក់សាំង របស់ចិនសម្រាប់ចាក់ទៅវិញ?។ ម្នា់អ្នកនយោបាយប្រឆាំងស្ទើរភ្លើងទាំងឡាយ គួរខិតខំរៀនសូត្រ ឱ្យបានប្រសើរជាងនេះ៕