ភ្នំពេញ៖ ដើម្បីជាការលើកទឹកចិត្ត ចំពោះកិច្ចខិតខំ ប្រឹងប្រែងចូលរួមក្នុងការទប់ស្កាត់ ជំងឺកូវីដ-១៩ និងជាការចូលរួមចំណែក សកម្មភាពមនុស្សធម៌ ក្រុមការងាររៀបចំអង្គការ ចាត់តាំងយុវជនគណបក្សប្រជាជនកម្ពុជា ប្រចាំទ្វីបអឺរ៉ុប បានឧបត្ថម្ភ ថវិកា ២០,០០០$ ក្រុមការងាររៀបចំ អង្គការចាត់តាំង យុវជនគណបក្សប្រជាជនកម្ពុជា នៅប្រទេសកាណាដា បានឧបត្ថម្ភថវិកា ២៤,៤៧៧$ ផ្នែកឃោសនាអប់រំ នៃយុវជនគណបក្ស ប្រជាជនកម្ពុជា ថ្នាក់កណ្ដាល បានឧបត្ថម្ភ ថវិកា ៦,៤១៧.៥$ និងក្រុមការងាររៀបចំអង្គការ ចាត់តាំងយុវជនគណបក្ស ប្រជាជនកម្ពុជា នៅសហរដ្ឋអាមេរិក បានឧបត្ថម្ភថវិកា២៥,៩៥០$ លោក ហួត ហាក់ និងអនុប្រធាន ព្រមទាំងសមាជិក សមាជិការ ក្រុមការងាររៀបចំអង្គការ ចាត់តាំងយុវជនប្រចាំទ្វីបអឺរ៉ុប បានឧបត្ថម្ភអាហារ ចំនួន១២០០ឈុត ជូនសមាគមគ្រូពេទ្យស្ម័គ្រចិត្ត យុវជនសម្តេចតេជោ (TYDA)។

សមាគមគ្រូពេទ្យស្ម័គ្រចិត្ត យុវជនសម្តេចតេជោ (TYDA) សូមថ្លែងអំណរគុណ ដល់សប្បុរសជនដែលបានចូលរួម សកម្មភាពមនុស្សធម៌ជាមួយ សមាគមគ្រូពេទ្យស្ម័គ្រចិត្ត យុវជនសម្តេតេជោ(TYDA) តាម រយៈការឧបត្ថម្ភថវិកា សម្ភារៈ ដើម្បីផ្តល់លទ្ធភាព ឱ្យសមាគមបំពេញបេសកកម្ម មនុស្សធម៌សម្រាប់ជាតិ និងមាតុភូមិ។

ការចូលរួមនេះ គឺជាទឹកចិត្តនិងសប្បុរសធម៌ជួយគ្នា នៅក្នុងគ្រាដែលប្រទេសជាតិ កំពុងជួបគ្រោះអាសន្ន ដោយសារការរីករាលដាល នៃជំងឺ កូវីដ-១៩ ខណ:ពេលបច្ចុប្បន្ន ដែលថ្នាក់ដឹកនាំ និងក្រុមការងារ សមាគមគ្រូពេទ្យស្ម័គ្រចិត្ត យុវជនសម្តេចតេជោ (TYDA) និងយុវជនស្ម័គ្រចិត្ត ប្រឆាំងកូវីដ-១៩ កំពុងបំពេញភារកិច្ចយ៉ាងសកម្ម ដើម្បីជាតិ និងប្រជាជនស្របពេល ដែលប្រទេសកម្ពុជា មានការរីករាលដាល ជំងឺកូវីដ-១៩នៅក្នុងសហគមន៍ មានសព្វដោយសុគន្ធជាច្រើន បានចូលរួឧបត្ថម្ភថវិកា សម្ភារៈ ជូនដល់សមាគមTYDA ដើម្បីរួមចំណែក ជាមួយសកម្មភាពមនុស្សធម៌ ដើម្បីជាតិនិងប្រជាជន។

សូមបញ្ជាក់ថា គិតត្រឹមថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២១នេះ ខណ:ដែលចំនួន អ្នកកើតជំងឺកូវីដ-១៩ កាន់តែមានចំនួនកើនឡើង មានសប្បុរសជនជាច្រើន បានចូលរួមឧបត្ថម្ភជាថវិកា ភេសជ្ជ: អាហារ និងសម្ភារៈជូនដល់ ក្រុមគ្រូពេទ្យស្ម័គ្រចិត្ត យុវជនសម្តេចតេជោ (TYDA) ដែលចូលរួមប្រយុទ្ធប្រឆាំង ជំងឺកូវីដ១៩ ដើម្បីជាការលើកទឹកចិត្ត ចំពោះកិច្ចខិតខំ ប្រឹងប្រែងចូលរួម ក្នុងការទប់ស្កាត់ ជំងឺកូវីដ-១៩កន្លងមក៕

