Covid-19

អាជ្ញាធរ ខេត្តសៀមរាប បិទផ្សារចាស់និងហាងថតរូប ល្អពេញចិត្ត ក្រោយអ្នកជំងឺកូវីដ១៩ ចូលទៅ២កន្លែងនេះ

ភ្នំពេញ ៖ រដ្ឋបាលខេត្តសៀមរាប សម្រេចបិទខ្ទប់ការចេញ-ចូល ជាបណ្ដោះអាសន្នផ្សារចាស់ និងហាងថតរូបល្អពេញចិត្ត នៅផ្លូវស៊ីវត្ថា ក្នុងសង្កាត់ស្វាយដង្គំ ក្រុងសៀមរាប ចាប់ពីថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២១នេះ។

ការបិទនេះ ដោយសារនៅថ្ងៃទី៤ ឧសភា បានរកឃើញអ្នកវិជ្ជមានជំងឺកូវីដ-១៩ ថ្មី ចំនួន៤នាក់ និងបានកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តសៀមរាប។ ក្នុងចំណោមអ្នកវិជ្ជមានជំងឺកូវីដ-១៩ ទាំង៤នាក់ នោះ មានអ្នកជំងឺម្នាក់ឈ្មោះ ហឿល សុភាព ភេទប្រុស អាយុ៤០ឆ្នាំ មានអាសយដ្ឋាននៅភូមិស្វាយដង្គំ សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប ជាអ្នកលក់ថង់ប្លាស្ទិច និងទំនិញ នៅតូបលេខ២០ ផ្សារចាស់ ស្ថិតនៅភូមិមណ្ឌល១ សង្កាត់ស្វាយដង្គំ និងបានទៅថតចម្លងឯកសារនៅហាងថតរូប ល្អពេញចិត្ត ខាងត្បូងស្តុបសុខា ផ្លូវស៊ីវត្ថា ភូមិមណ្ឌល២ សង្កាត់ ស្វាយដង្គំ ក្រុងសៀមរាប ថ្ងៃ២ ឧសភា ៕

To Top