ព័ត៌មានជាតិ

លោក ណុប ដារ៉ា អញ្ជើញក្រុងពាលី សាងសង់អគារមត្តេយ្យសិក្សាថ្មី ក្នុងបរិវេណគ្រឹះស្ថានបឋមសិក្សាវត្តគរ

បាត់ដំបង៖ អគារមត្តេយ្យសិក្សាថ្មី ១ខ្នង មានចំនួន ៣បន្ទប់ត្រូវបានធ្វើពិធីក្រុងពលី សាងសង់នាព្រឹកថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២១ ក្រោមអធិបតីភាព លោក ណុប ដារ៉ា អភិបាលរង ខេត្តបាត់ដំបង ។

អគារមតេយ្យសិក្សាថ្មី ១ខ្នង មាន៣បន្ទប់សាងសង់នៅក្នុងបរិវេណ គ្រឹះស្ថានបឋមសិក្សាវត្តគរ ស្ថិតនៅក្នុងភូមិវត្តគរ សង្កាត់វត្តគរ ក្រុងបាត់ដំបង ខេត្តបាត់ដំបង ក្រោមការឧបត្ថម្ភគាំទ្រ សាងសង់ដោយលោក ឃឿន សុខុម និងលោកស្រី មឿន សាមឿត ។

លោក ណុប ដារ៉ា បានធ្វើការកោតសរសើរ ដល់ម្ចាស់ឧបត្ថម្ភគាំទ្រការ សាងសង់អគារមតេយ្យសិក្សា១ខ្នងថ្មី មាន៣បន្ទប់នេះ គឺជាការចូលរួមគាំទ្រក្នុងវិស័យអប់រំនៅកម្ពុជា ដែលជាវិស័យមួយយ៉ាងសំខាន់ ក្នុងការបណ្ដុះបណ្ដាលធនធានមនុស្ស អោយមានការរីកចម្រើនឈានទៅដល់ ការអភិវឌ្ឍន៍ប្រទេសឲ្យមានការរីកចម្រើន ដូចបណ្ដាប្រទេសផ្សេងទៀត ។

លោក បានធ្វើការផ្តាំផ្ញើដល់លោកគ្រូអ្នកគ្រូ ត្រូវចូលរួមថែរក្សានូវសមិទ្ធផលថ្មីៗ នឹងសមិទ្ធផលចាស់ ដើម្បីជាប្រយោជន៍សម្រាប់ ការប្រើប្រាស់អោយបានយូរអង្វែង ៕

To Top