ព័ត៌មានជាតិ

ADB កំពុងជួយកម្ពុជាឆ្លើយតប ទៅនឹងបញ្ហាប្រឈមនានា បណ្តាលមកពីកូវីដ-១៩

ភ្នំពេញ ៖ ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) កំពុងជួយកម្ពុជា ដើម្បីឆ្លើយតបទៅនឹងបញ្ហាប្រឈមនានា ដែលបណ្តាលមកពី កូវីដ១៩ ហើយក៏កំពុងគាំទ្រវឌ្ឍនភាព នៃគោលដៅអភិវឌ្ឍន៍ រយៈពេលវែងរបស់ កម្ពុជាផងដែរ។

តាមរយៈបណ្ដាញ ទំនាក់ទំនង សង្គមហ្វេសប៊ុក របស់ ADB ប្រចាំកម្ពុជា កាលពីថ្ងៃទី៤ ខែឧសភា ឆ្នាំ២០២១ បានឱ្យដឹងថា ក្នុងឆ្នាំ ២០២០ ADB បានអនុម័តផ្តល់ប្រាក់កម្ចី និងជំនួយឥតសំណងចំនួន ៤៧៧,២ លានដុល្លារ ហើយបានកៀគរ ថវិកាបន្ថែមចំនួន ២៨១,៣ លានដុល្លារ តាមរយៈ សហហិរញ្ញប្បទាន សម្រាប់ប្រទេសកម្ពុជា។

ប្រភពដដែល បន្ដថា ចំនួននេះរួមបញ្ចូលប្រាក់កម្ចី សម្បទានចំនួន ២៥០ លានដុល្លារ និងសហហិរញ្ញប្បទាន ២៤១,៦ លានដុល្លារ សម្រាប់កម្មវិធីគាំទ្រការចំណាយ និងឆ្លើយតបសកម្មទៅនឹង COVID-19 របស់ ADB (ដែលហៅកាត់ថា CARES) ៕

To Top