Covid-19

អាជ្ញាធរខេត្តសៀមរាប រកឃើញអ្នកវិជ្ជមាន ជំងឺកូវីដ១៩ ម្នាក់ នៅស្រុកវ៉ារិន

ភ្នំពេញ៖ រដ្ឋបាលខេត្តសៀមរាប បានប្រកាសពីការរកឃើញ អ្នកជំងឺកូវីដ១៩ ចំនួន ១នាក់បន្ថែមទៀត នៅថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២១នេះ នៅភូមិគោកស្រុក ឃុំវ៉ារិន ស្រុកវ៉ារិន ខេត្តសៀមរាប។

យោងតាមសេចក្ដីប្រកាសព័ត៌មានរបស់រដ្ឋបាលខេត្តសៀមរាប បានឱ្យដឹងថា អ្នកវិជ្ជមានកូវីដ១៩រូបនេះ ជាអ្នកជំងឺដែលចូលសម្រាកព្យាបាល និងជាករណីមានទំនាក់ទំនងជាមួយ លោក ស៊ាន គឹមសាន ដែលវិជ្ជមានជំងឺកូវីដ-១៩ និងបានមរណភាព កាលពីថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០២១ ៕

To Top