Covid-19

៥ថ្ងៃ ក្រសួងការពារជាតិ បានចាក់វ៉ាក់សាំង ជូនប្រជាពលរដ្ឋនៅតំបន់ក្រហម ជិត២សែននាក់

ភ្នំពេញ៖រយៈពេល៥ថ្ងៃនៃយុទ្ធនាការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ជូនប្រជាពលរដ្ឋនៅតំបន់ក្រហម នៅរាជធានីភ្នំពេញ ក្រសួងការពារជាតិ បានចាក់វ៉ាក់សាំងជូនបងប្អូនប្រជាពលរដ្ឋ បានចំនួន ១៩៦,០៦៦នាក់ (នារី ១០២,៣៣៨នាក់)។ នេះបើតាមការបញ្ជាក់ពីនាយឧត្តមសេនីយ៍ ឈុំ សុជាតិអ្នកនាំពាក្យក្រសួងការពារជាតិ ។

ដោយឡែកក្នុងថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២១នេះ ក្រសួងការពារជាតិ បានចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ដល់បងប្អូនប្រជាពលរដ្ឋនៅតំបន់ក្រហមចំនួន ៤៨,៨៤៨នាក់ ក្នុងនោះមាននារី ២៥,៣៨១នាក់ផងដែរ។
តាមផែនការ ក្រសួងការពារជាតិ នឹងខិតខំចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ នៅតំបន់ក្រហមឱ្យបានរួចរាល់។

សូមបងប្អូនប្រជាពលរដ្ឋនៅតំបន់នេះទាំងអស់ កុំមានការព្រួយបារម្ភខ្លាចអស់វ៉ាក់សាំង ដោយរាជរដ្ឋាភិបាលបានត្រៀមវ៉ាក់សាំងរួចរាល់ហេីយ ដេីម្បីផ្តល់ជូនបងប្អូនក្នុងយុទ្ធនាការនេះ ហេីយសូមបងប្អូនអនុវត្តតាមវិធានការសុខាភិបាល និងចៀសវាងបង្ករភាពកកកុញ ៕

To Top