ភ្នំពេញ៖ ជនសង្ស័យ២នាក់ ត្រូវបានសមត្ថកិច្ចខេត្តបាត់ដំបង ធ្វើការឃាត់ខ្លួនពាក់ព័ន្ធកាលពីថ្ងៃទី៥ ខែ ឧសភា ឆ្នាំ ២០២១ ករណីគ្រឿងញៀន ៣១៣២,២០ក្រាម ។ ការឃាត់ខ្លួននេះ ស្ថិតក្នុងភូមិស្រះទឹកថ្មី ឃុំតាក្រី ស្រុកកំរៀង ខេត្តបាត់ដំបង ។
ជនសង្ស័យទាំងពីរនាក់រួមមាន៖
១-ឈ្មោះ ឡេង សម្បត្តិ ហៅ វេង ,ខ្លី ភេទប្រុស អាយុ៣៧ឆ្នាំ មានទីលំនៅភូមិស្វាយធំ ឃុំបឹងរាំង ស្រុកកំរៀង ខេត្តបាត់ដំបង ។
២-ឈ្មោះ គយ រដ្ឋា ហៅ ពយ ភេទប្រុស អាយុ ៣១ឆ្នាំ មានទីលំនៅភូមិដូង ឃុំបឹងរាំង ស្រុកកំ រៀង ខេត្តបាត់ដំបង ។

ប្រតិបត្តការនេះដកហូតបាន វត្ថុតាងបានរួមមាន៖
-ថ្នាំញៀនប្រភេទមេតំហ្វេតាមីន ម៉ាទឹកកក ICE ចំនួន០៣កញ្ចប់ មានទម្ងន់ ២៩៨៩,៣៤ក្រាម (ថ្នាំសុទ្ធ)
-ថ្នាំញៀនប្រភេទមេតំហ្វេតាមីនយ៉ាម៉ាWYចំនួ ន ១០០៦ក្រាប់មានទម្ងន់៨៧,៣២ក្រាម
-ថ្នាំញៀនប្រភេទអ៊ិចស្តាស៊ី MDMA ចំនួន ១៤៩ គ្រាប់ មានទម្ងន់ ៥១,៦២ក្រាម
-ថ្នាំញៀនប្រភេទកេតាមីន KETTAMIN ចំនួន២០ គ្រាប់មានទម្ងន់៣,៩២ក្រាម
-រថយន្តចំនួន ០១គ្រឿង ម៉ាកបាឡែន ពណ៌ស្ករ សេរីឆ្នាំ២០០២ ពាក់ស្លាកលេខ បាត់ដំបង 2A- 8837 ។
ក្នុងករណីនេះបង្រ្កាបបានថ្នាំញៀន សរុបរួមមានទម្ងន់ ៣១៣២,២០ក្រាម (ថ្នាំសុទ្ធ) ។

បច្ចុប្បន្ន សមត្ថកិច្ចនគរបាល កំពុងធ្វើការស្រាវជ្រាវ និងរៀបចំបញ្ជូនទៅសាលាដំបូងខេត្តបាត់ ដំបងចាត់វិធានការតាមផ្លូវច្បាប់៕
