ព័ត៌មានជាតិ

អាវុធហត្ថរាជធានីភ្នំពេញ សម្តែងការថ្លែងអំណរគុណចំពោះ លោកបណ្ឌិត មុឹង មករា និងក្រុមការងារ

ភ្នំពេញ: នារសៀល ថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០២១ លោកបណ្ឌិត មុឹង មករា ប្រធានក្រុម៨ និងជាប្រធានយុវជនចុះជួយស្រុកជើងព្រៃ បានចាត់តំណាងដែលមានលោក ម៉េង ស្រ៊ុន អនុប្រធានក្រុម៨ និងជាប្រធាន គណៈកម្មការ ជួយគ្រួសារក្រីក្រស្រុកជើងព្រៃ នាំយកគ្រឿងឧបភោគបរិភោគ ចំនួន៦មុខ ប្រគល់ជូនកម្លាំងអាវុធហត្ថរាជធានីភ្នំពេញ ដែលឈរជើងនៅតាមគោលដៅបិទខ្ទប់ ក្នុងភូមិសាស្រ្តរាជធានីភ្នំពេញ ដើម្បីប្រើប្រាស់ជាប្រយោជន៍ ក្នុងយុទ្ធនាការ បង្ការ ទប់ស្កាត់ ការរីករាលដាលជំងឺកូវីដ-១៩។

គ្រឿងឧបភោគបរិភោគទាំង ៦មុខ រួមមាន ៖
១. អង្ករ ២តោន
២. មីមាមា ១៨០កេស
៣. ត្រីខ ២០០យួរ
៤. ទឹកសុទ្ធ ១០០កេស
៥. ភេសជ្ជៈ ១០០កេស
៦. ទឹកសុីអ៊ីវ ៣០០ដប

ក្នុងឱកាសនោះ ក្រុមការងារ តំណាងឲ្យលោកឧត្តមសេនីយ៍ឯក រ័ត្ន ស៊្រាង មេបញ្ជាការរង កងរាជអាវុធហត្ថ លើផ្ទៃប្រទេស មេបញ្ជាការ កងរាជអាវុធហត្ថ រាជធានីភ្នំពេញ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ លោក បណ្ឌិត មុឹង មករា និងក្រុមការងារ ដែលមានចិត្តជ្រះថ្លា ឧបត្ថម្ភគ្រឿងឧបភោគបរិភោគ ដល់អាវុធហត្ថរាជធានីភ្នំពេញនាពេលនេះ៕

To Top