ព័ត៌មានជាតិ

សម្ដេចតេជោ បញ្ចប់ការធ្វើចត្តាឡីស័ក១៤ថ្ងៃ និងគ្មានជំងឺកូវីដ-១៩ ក្រោយចូលរួមកិច្ចប្រជុំកំពូលអាស៊ាន (Video)

ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានបញ្ចប់ការធ្វើចត្តាឡីស័ករយៈពេល១៤ថ្ងៃ ហើយសម្ដេច ក៏គ្មានឆ្លងជំងឺកូវីដ-១៩ ដែរ បន្ទាប់ពីចូលរួមកិច្ចប្រជុំកំពូលអាស៊ាន នាពេលថ្មីៗនេះ។

តាមរយៈបណ្ដាញទំនាក់ទំនងសង្គមហ្វេសប៊ុករបស់ នាថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២១ សម្ដេចតេជោ ហ៊ុន សែន មានប្រសាសន៍ថា «ថ្ងៃនេះខ្ញុំបានបញ្ចប់ការធ្វើចត្តាឡីស័ករយៈពេល១៤ថ្ងៃ បន្ទាប់ពីគ្រូពេទ្យយកសំណាកទៅពិនិត្យ និងបញ្ជាក់ថា ខ្ញុំពុំមានកូវីដ១៩នោះទេ។ មុនទៅឥណ្ឌូនេស៊ី និងក្រោយត្រឡប់មកវិញ ខ្ញុំត្រូវធ្វើតេស្តរហូត៤ដង និងត្រូវ រស់នៅម្នាក់ឯងរយៈពេល១៤ថ្ងៃ ដែលនេះជាវិធានការសុខាភិបាល ដែលគ្រប់គ្នាត្រូវតែគោរព»។

សូមរំលឹកថា កាលពីថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២១ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់ ទៅចូលរួមកិច្ចប្រជុំកំពូលអាស៊ានពិសេស ជាមួយមេដឹកនាំអាស៊ាន ដែលប្រព្រឹត្តទៅ នៅទីក្រុងហ្សាកាតា ប្រទេសឥណ្ឌូនេស៊ី នាថ្ងៃទី ២៤ មេសា៕

To Top