ព័ត៌មានជាតិ

ការបញ្ជាទិញ តាមអនឡាញ ក៏មានហានិភ័យ នូវការ ឆ្លងជំងឺកូវីដ១៩ផងដែរ (Video)

ភ្នំពេញ៖ អភិបាលរង សាលារាជធានីភ្នំពេញ បានបញ្ជាក់ថាការបញ្ជាទិញ តាមអនឡាញក៏ជាកត្តាហានិភ័យ នូវការឆ្លងជំងឺកូវីដ១៩ ផងដែរ នៅក្នុងប្រទេសកម្ពុជា។

លោក នួន ផារ័ត្ន អភិបាលរង សាលារាជធានីភ្នំពេញ បានលើកឡើងក្នុង សន្និសីទសារព័ត៌មាន នៅព្រឹកនេះថា «កន្លងមកខ្ញុំឃើញបងប្អូនមួយចំនួន ដែលកំពុុងរស់នៅ ក្នុងតំបន់ហាមឃាត់ បានធ្វើការកុម្មង់ តាមអនឡាញមាន ការហ្វេរតែគុជនិងសម្ភារមួយចំនួនទៀត ចំណុចនេះបានធ្វើ ឱ្យ មានការរឆ្លងកូវីដ១៩ ដែរដូចជាឆ្លងតាម ថវិកានិងសម្ភារក៏មាន»។

លោកអភិបាលរង ក៏បានលើកឡើងថា កន្លងមកលោកបាន ចុះសួរអ្នកដែលឆ្លង ដោយពេលខ្លះគាត់ថា មិនបានទៅណាដែរ តែគាត់ឆ្លងកូវីដ តែគាត់បញ្ជាទិញ សម្ភារហូបតាមអនឡាញ។

លោកថាការបញ្ជាទិញ អនឡាញ មិនមានការហាមឃាត់ទេ ប៉ុន្តែត្រូវគិតពីកត្តា ហានិភ័យ ពីការឆ្លងផង ដូចជាបើសិនបញ្ហាទិញ មិនមានសុវត្ថិភាព ហើយចាប់ឆ្លងគួរកុំទិញ ពិសេសនោះអ្នក ដែលដឹកយកមកឲ្យ នោះគួរគិតពីសុវត្ថិភាព គាត់ពីព្រោះថា មិនអាចមើលឃើញ ទេ មេរោគកូវីដ១៩ ។

សូមជម្រាបថា ក្នុងអំឡុងពេលរាជរដ្ឋាភិបាល បានសម្រេចបិទខ្ទប់ នៅរាជធានីភ្នំពេញ គេសង្កេតឃើញថា ការបញ្ជាទិញទំនិញតាមអនឡាញ ច្រេីន ខណៈពេលរដ្ឋាភិបាល អនុញ្ញាតឲ្យ អ្នករកស៊ីតាមអនឡាញ បានចូលយកសម្ភារ ឲ្យអ្នកនៅក្នុងផ្ទះ ដែលបិទខ្ទប់ មួយរយៈពេលកន្លងមក៕

To Top