Covid-19

ជួយគ្នាក្នុងគ្រាក្រ ស្គាល់មិត្តល្អក្នុងគ្រាលំបាក!

សភាយុវពាណិជ្ជករអន្តរជាតិកម្ពុជា សាខាភ្នំពេញ សូមអំពាវនាវដល់សមាជិកសមាជិកា និងសាធារណជនទាំងអស់ ដែលមានបំណងចង់បរិច្ចាគ ឬជួយឧបត្ថម្ភដល់បងប្អូន ដែលជួបការលំបាកប្រចាំថ្ងៃខ្លាំង ក្នុងអំឡុងពេលបិទខ្ទប់ ប្រមាណ ៧០០គ្រួសារ រស់នៅក្នុងតំបន់ក្រហម រាជធានីភ្នំពេញ។

អំណោយក្នុងមួយកញ្ចប់ អាចផ្លាស់ប្តូរតាមលទ្ធភាពជាក់ស្តែង (តម្លៃប្រហែល ២០ ដុល្លារ) រួមមាន៖

  • អង្ករ ១០ គីឡូក្រាម
  • ត្រីខ ២០ កំប៉ុង
  • មីកញ្ចប់ ចំនួន ២ ប្រអប់
  • ម៉ាស់
  • ជែលលាងដៃ

សភាយុវពាណិជ្ជករអន្តរជាតិកម្ពុជា នឹងសហការជាមួយអាជ្ញាធរខ័ណ្ឌដើម្បីធ្វើការចែកជូនអោយដល់ដៃក្រុមគ្រួសារដែលជួបលំបាកពិតប្រាកដប្រកបដោយតម្លាភាព និងការយកចិត្តទុកដាក់ខ្ពស់បំផុត។

ដូច្នេះបើសិនសប្បុរសជនទាំងអស់មានបំណងឧបត្ថម្ភ ឬបរិច្ចាគថវិកា សូមធ្វើការផ្ទេរថវិកានោះមកយើងខ្ញុំតាមរយៈគណនីធនាគារដូចខាងក្រោម៖
ABA number: 001-608-555
ABA account: JCI Cambodia

To Top