Covid-19

អាជ្ញាធរខេត្តបន្ទាយមានជ័យ ប្រកាសរកឃើញអ្នកឆ្លងកូវីដ១៩ថ្មី ៥នាក់ នៅស្រុកម៉ាឡៃ

ភ្នំពេញ៖ រដ្ឋបាលខេត្តបន្ទាយមានជ័យ បានប្រកាសឲ្យដឹងថា នៅថ្ងៃទី៦ ឧសភា រកឃើញអ្នកឆ្លងកូវីដ១៩ថ្មី ចំនួន ៥នាក់ នៅផ្សារម៉ាឡៃ ឃុំម៉ាឡៃ ស្រុកម៉ាឡៃ ។

តាមរយៈសេចក្ដីជូនដំណឹង នៅថ្ងៃទី៦ ឧសភា រដ្ឋបាលខេត្តបានអំពាវនាវ ឲ្យប្រជាពលរដ្ឋ និងសាធារជន ដែលបានប៉ះពាល់ដោយផ្ទាល់ ត្រូវរួសរាន់មកជួបក្រុមគ្រូពេទ្យ និងធ្វើចត្តាឡីស័ក ដើម្បីយកសំណាក ទៅពិនិត្យរកកូវីដ ។

ដោយឡែកអ្នកប៉ះពាល់ដោយប្រយោល ជាមួយអ្នកវិជ្ជមានទាំង៥នាក់នេះ ក៏ត្រូវរួសរាន់ធ្វើចត្តាឡីស័ក តាមផ្ទះ ក្នុងក្រុមគ្រួសាររៀងៗខ្លួន ដោយមិនត្រូវពាក់ព័ន្ធ និងប៉ះពាល់ជាមួយអ្នកដទៃជាដាច់ខាត ៕

To Top