ព័ត៌មានជាតិ

ធនាគារ អេស ប៊ី អាយ លី ហួរ ទទួលបានអាជ្ញាប័ណ្ណពីធនាគារជាតិនៃកម្ពុជា សម្រាប់ការផ្ទេរប្រាក់ឆ្លងប្រទេសតាមរយៈការប្រើប្រាស់ប្រព័ន្ធ ឌី អិល ធី (DLT)

ភ្នំពេញ៖ នៅថ្ងៃទី ៨ ខែឧសភា ឆ្នាំ២០២១៖ ធនាគារ អេស ប៊ី អាយ លី ហួរ គឺជាធនាគារមួយក្នុងចំណោម ធនាគារពាណិជ្ជធំៗ ដែលមានការរីកចម្រើន យ៉ាងឆាប់រហ័ស ដែលទទួលបានអាជ្ញាប័ណ្ណ ពីធនាគារជាតិ នៃកម្ពុជា សម្រាប់ការផ្ទេរប្រាក់ ឆ្លងប្រទេសតាមរយៈការប្រើប្រាស់ ប្រព័ន្ធបច្ចេកវិទ្យា DLT (RippleNet) ប្រកបដោយសុវត្ថិភាពខ្ពស់ ឆាប់រហ័ស និងភាពងាយស្រួល។

ធនាគារ អេស ប៊ី អាយ លី ហួរ គឺជាធនាគារពាណិជ្ជដំបូងគេបង្អស់ ដែលទទួលបានការអនុញ្ញាតិដាក់ឲ្យប្រើប្រាស់ ប្រព័ន្ធបច្ចេកវិទ្យា BlockChain សម្រាប់ការផ្ទេរប្រាក់អន្តរជាតិ។

ជាធម្មតាអតិថិជន ត្រូវរង់ចាំចន្លោះពី ២ទៅ៣ថ្ងៃ ក្នុងការ ផ្ទេរ/ទទួលប្រាក់ ទៅ/ពីក្រៅប្រទេស។ ជាមួយបច្ចេកវិទ្យាថ្មី តាមរយៈប្រព័ន្ធ បច្ចេកវិទ្យា DLT រាល់អតិថិជនអាចធ្វើការ ផ្ទេរ/ទទួល ប្រាក់ក្នុងពេលវេលាជាក់ស្តែង ប្រកបទៅដោយសុវត្ថិភាព និងមានភាពស្រួលបំផុត។ បច្ចុប្បន្ននេះ អតិថិជនធនាគារ អេស ប៊ី អាយ លី ហួរ អាចធ្វើការផ្ញើរប្រាក់ចេញទៅប្រទេសវៀតណាម ហើយសម្រាប់អ្នកទទួលគឺអាចទទួលប្រាក់បានត្រឹមតែរយៈពេល១ម៉ោងប៉ុណ្ណោះ។

ធនាគារ អេស ប៊ី អាយ លី ហួរ នឹងបន្តបន្ថែមទីផ្សារថ្មីៗឲ្យកាន់តែច្រើនដើម្បីបម្រើអតិថិជនការប្រើប្រាស់ប្រព័ន្ធ បច្ចេកវិទ្យា DLT អនុញ្ញាតឲ្យសមាជិកទាំងអស់ធ្វើការផ្ទៀងផ្ទាត់ ប្រតិបត្តិការ និងកត់ត្រាប្រតិបត្តិការ ផ្ទាល់ខ្លួន ប្រកបដោយសុវត្ថិភាព ដោយមិនចាំបាច់ពឹងផ្អែកទៅលើ អន្តរការី នោះទេ។ គ្រប់ប្រតិបត្តិការទាំងអស់ គឺមានសភាពលឿនជាងមុនប្រកបទៅដោយ សុវត្ថិភាព និងតម្លាភាព។

លោក អ៊ុត សឿង អគ្គនាយក ធនាគារ អេស ប៊ី អាយ លី ហួរ បានបញ្ជាក់ថា៖ សេវាកម្មថ្មីនេះគឺពិតជាផ្តល់អត្ថប្រយោជន៍ដល់ប្រជាជនកម្ពុជា ក្នុងការផ្ទេរប្រាក់តាមពេលវេលាជាក់ស្តែងនិងចំណាយថិវការអស់តិច។ អតិថិជន អាចផ្ទេរប្រាក់បានភ្លាមៗតាមរយៈដៃគូរធនាគាររបស់យើង។ អ្វីដែលគួរឲ្យចាប់អារម្មណ៍ជាងនេះ ទៅទៀតនោះគឺ ការតភ្ជាប់នេះអនុញ្ញាតិ ឲ្យអតិថិជនដែល មាន គណនីបាគង ផ្ទេរប្រាក់តាមរយៈ គណនីរបស់ពួកគាត់បានភ្លាមៗផងដែរ។ បាគង គឺជាប្រព័ន្ធទូទាត់តាមទូរស័ព្ទដៃ ដែលផ្តួចផ្តើមបង្កើតឡើងដោយធនាគារជាតិនៃកម្ពុជា ។

ធនាគារ អេស ប៊ី អាយ លី ហួរ នឹងបន្តជម្រុញនាំចូល បច្ចេកវិទ្យាថ្មីៗ មកក្នុងប្រទេសដើម្បីបម្រើប្រជាជនកម្ពុជា ក៏ដូចជាការកសាងសមត្ថភាព ធនធានមនុស្ សក្នុងស្រុកដោយស្រូបយក បច្ចេកវិទ្យាថ្មីៗ និងការផ្លាស់ប្តូរ។

អំពី ធនាគារ អេស ប៊ី អាយ លី ហួរ៖
ធនាគារ អេស ប៊ី អាយ លី ហួរ (www.sbilhbank.com.kh) គឺជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ អេស ប៊ី អាយ ហូលឌីង (http://www.sbigroup.co.jp) ដែលបានបង្កើតឡើងនៅថ្ងៃទី ៨ ខែកក្កដាឆ្នាំ ១៩៩៩ គឺជាក្រុមហ៊ុនចុះបញ្ជីនៅក្នុងផ្សារភាគហ៊ុនតូក្យូ។ ក្រុមហ៊ុនដែលមានទីស្នាក់ការកណ្តាល នៅទីក្រុងតូក្យូ ប្រទេសជប៉ុន បច្ចុប្បន្នមានក្រុមហ៊ុនច្រើនជាង ៣០០ក្រុមហ៊ុន ទូទាំង ២២ ប្រទេស និងតំបន់នៅលើពិភពលោក។ ក្រុមហ៊ុនកំពុងប្រតិបត្តិការអាជីវកម្ម ជាសកលនៅក្នុងផ្នែក ពិសេសដូចជាសេវាកម្ម ហិរញ្ញវត្ថុ ការគ្រប់គ្រងទ្រព្យសកម្ម និងជីវបច្ចេកវិទ្យា និងអាជីវកម្មផ្សេងទៀត។ គិតមកត្រឹមខែមីនាឆ្នាំ ២០២១ ក្រុមហ៊ុនមានទ្រព្យសកម្មសរុបចំនួន ៦៥,១ ពាន់លានដុល្លារ ដើមទុនសរុបចុះបញ្ជីចំនួន ៨៩១,៧០ លានដុល្លារអាមេរិក និងប្រាក់ចំណូលសរុប ៤.៨៩ ពាន់លានដុល្លារអាមេរិក។ ក្រុមហ៊ុនបាននឺងកំពុង ស្ថាបនា ក្រុមសាជីវកម្ម ឲ្យកាន់តែរឹងមាំ ដោយបន្តអនុវត្ត “ការរួមបញ្ចូលគ្នា” តាមរយៈការប្រើប្រាស់ ធនធាន គ្រប់គ្រងប្រកបដោយប្រសិទ្ធភាព និងការសម្របសម្រួល នៃការធ្វើពាណិជ្ជកម្ម សរីរាង្គ នៅក្នុងក្រុមទាំងមូល។

ធនាគារ អេស ប៊ី អាយ លី ហួរ គឺជាការវិនិយោគរួមគ្នារវាង អេស ប៊ី អាយ ហូលឌីង និងអ្នកឧកញ៉ា លី ហួរ ដែលមានកិត្តិនាមល្អ នៅលើទីផ្សារប្រទេសកម្ពុជា ក្នុងរយៈពេលជាង៣០ឆ្នាំ។

សម្រាប់ព័ត៌មានបន្ថែម៖
ធនាគារ អេស ប៊ី អាយ លី ហួរ (៨៥៥)១២ ៨៦២ ៨២១

To Top