ភ្នំពេញ ៖ អគ្គនាយកដ្ឋានដឹកជញ្ជូនផ្លូវគោក នៃក្រសួងសាធារណការ និងដឹកជញ្ជូន បានប្រកាសបើកឱ្យដំណើរការឡើង វិញ នូវការត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានជំនិះចល័ត (ឆៀកចល័ត) ចាប់ពីថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២១ ខាងមុខនេះតទៅ។

យោងតាមសេចក្ដីជូនដំណឹងរបស់ ក្រសួងសាធារណការ កាលពីថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២១ បានឱ្យដឹងថា «ការត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានជំនិះចល័ត (ឆៀកចល័ត)ទាំងអស់ នឹងបើកឱ្យដំណើរការជាធម្មតាឡើងវិញ ចាប់ពីថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២១ នេះតទៅ»។

ក្រសួង ក៏បានអំពាវនាវឱ្យម្ចាស់យានជំនិះគ្រប់ប្រភេទ អញ្ជើញយកយាយជំនិះរបស់ខ្លួនទៅត្រួតពិនិត្យលក្ខណៈបច្ចេកទេ សតាមកាលកំណត់ នៅមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្ត៕
