Covid-19

លោកស្រី ឱ វណ្ណឌីន ៖ ពលរដ្ឋអាចភ្លេចវិរុសកូរ៉ូណា តែវាមិនភ្លេចពលរដ្ឋឡើយ

ភ្នំពេញ ៖ លោកស្រី ឱ វណ្ណឌីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងសុខាភិបាល បានថ្លែងថា ប្រជាពលរដ្ឋខ្មែរអាច ភ្លេចវិរុសកូរ៉ូណា តែវាមិនភ្លេចប្រជាពលរដ្ឋខ្មែរឡើយ ដូច្នេះ ត្រូវប្រុងប្រយ័ត្នទាំងអស់គ្នា។

លោកស្រី ឱ វណ្ណឌីន បានបង្ហោះសារអំពាវនាវតាមបណ្តាញសង្គម Twitter ជាមួយនឹងពាក្យស្លោក កាលពីថ្ងៃទី៩ ខែឧសភា ឆ្នាំ២០២១ ថា «យើងអាចភ្លេចវីរុសកូរ៉ូណា តែមិនមិនភ្លេចយើងទេ សូមពលរដ្ឋប្រុងប្រយ័ត្នទាំងអស់គ្នា»។

លោកស្រី បន្ដថា ក៏បានជំរុញឱ្យប្រជាពលរដ្ឋខ្មែរ ត្រូវរួបរួមគ្នាទប់ស្កាត់ជំងឺកូវីដ-១៩ ឱ្យបានឆាប់រហ័ស និងការពារខ្លួនឱ្យបានត្រឹមត្រូវ បើមិនចង់ឱ្យមានសោកនាកម្មដោយសារកូវីដ-១៩ ទៅថ្ងៃអនាគត។ លោកស្រីថា «អ្វីដែលយើងគួរធ្វើ វាពិតជាអាស្រ័យលើយើងទាំងអស់គ្នា ក្នុងការអនុវត្តវិធាន ៣ការពារ ៣កុំ៕

To Top