ភ្នំពេញ៖ រដ្ឋបាលខេត្តកំពង់ចាម បានសេចក្តីប្រកាសព័ត៌មាន ស្តីពីករណីរកឃើញវិជ្ជមានកូវីដ-១៩ ចំនួន ១៦នាក់ ៖ លទ្ធផលតេស្តរហ័សកូវីដ-១៩ មានវិជ្ជមានកូវីដ_១៩ ចំនួន ១១នាក់ (នៅស្រុកស្រីសន្ធរ ០២នាក់, កងមាស០២នាក់ និងស្រុកបាធាយ០៧នាក់) និងលទ្ធផលបញ្ជាក់ពីវិទ្យាស្ថានសុខភាពសាធារណៈ ចំនួន០៥នាក់ (នៅស្រុកចំការលើ ០៤នាក់ និងស្រុកកំពង់សៀម ០១នាក់) និងករណីជាសះស្បើយ ចំនួន ០៩នាក់ ក្នុងថ្ងៃទី ០៩ ខែឧសភា ឆ្នាំ២០២១។



