Covid-19

១០ថ្ងៃ ក្រសួងការពារជាតិ ចាក់វ៉ាក់សាំងជូនពលរដ្ឋនៅតំបន់ក្រហម ជាង៤សែននាក់

ភ្នំពេញ៖ រយៈពេល១០ថ្ងៃ ពោលចាប់ពីថ្ងៃទី០១ ដល់ទី១០ ខែឧសភា ឆ្នាំ២០២១ ក្រសួងការពារជាតិ បានចាក់វ៉ាក់សាំងជូនបងប្អូន ប្រជាពលរដ្ឋនៅតំបន់ក្រហម បានចំនួន ៤៤៩,៣១២នាក់ (នារី ២៤១,៥៨៤នាក់)។ នេះតាមការបញ្ជាក់ពីនាយឧត្ដសេនីយ៍ ឈុំ សុជាតិអ្នកនាំពាក្យក្រសួងការពារជាតិ។

ដោយឡែកក្នុងថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២១ ក្រសួងការពារជាតិ បានចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ដល់បងប្អូនប្រជាពលរដ្ឋនៅតំបន់ក្រហមចំនួន ៤៩,៦៩៥នាក់ ក្នុងនោះមាននារី ២៧,១៤៦នាក់ផងដែរ។

សូមបញ្ជាក់ថា តាមផែនការ ក្រសួងការពារជាតិ នឹងខិតខំចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ នៅតំបន់ក្រហមឱ្យជាបន្តបន្ទាប់រហូតដល់​​បងប្អូនគ្រប់គ្នាបានទទួលវ៉ាក់សាំង ដូច្នេះសូមបងប្អូនប្រជាពលរដ្ឋនៅតំបន់នេះទាំងអស់ កុំមានការព្រួយបារម្ភ ហើយសូមអនុវត្តវិធានការ៣កុំ និង៣ការពារ ដែលដាក់ចេញដោយរាជរដ្ឋាភិបាល ដើម្បីការពារខ្លួនពីជំងឺកូវីដ១៩៕

To Top