ព័ត៌មានជាតិ

កម្ពុជា មានអ្នកឆ្លងកូវីដថ្មី ចំនួន៤៨០នាក់ ជាថ្មី ៣៥០នាក់ និងស្លាប់៥នាក់ទៀត

ភ្នំពេញ ៖ ក្រសួងសុខាភិបាល នៃកម្ពុជា បានប្រកាសពីករណីអ្នកឆ្លងជំងឺកូវីដថ្មី ចំនួន៤៨០នាក់ និងជាសះស្បើយថ្មី ៣៥០នាក់ ព្រមទាំងស្លាប់ ៥នាក់ថែមទៀត។

ក្នុងចំណោមអ្នកឆ្លងថ្មី៤៨០នាក់ មានករណីឆ្លងសហគមន៍ ៤៧០ នាក់ និងអ្នកដំណើរពីបរទេស១០នាក់ ។

សូមបញ្ជាក់ថា គិតត្រឹមព្រឹក ថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២១ នេះ កម្ពុជាមានអ្នកឆ្លង សរុបចំនួន២០២២៣នាក់ អ្នកជាសះស្បើយ ចំនួន៨១៧០នាក់ និងអ្នកស្លាប់១៣១នាក់ ៕

បំរាម៖ ហាមយកព័ត៌មានរបស់សារព័ត៌មាន ដើមអម្ពិល ចុះផ្សាយដោយគ្មានការជូនដំណឹងមកជាមុន។ រាល់បញ្ហាអត្ថបទដែលយកចុះផ្សាយបន្ត ស្ថាប័នយើងខ្ញុំមិនទទួលខុសត្រូវឡើយ។ លោកអ្នកអាចទំនាក់ំទំនងមកក្រុមការងារតាមរយៈ​ទូរស័ព្ទលេខ៖ 012 722337 ឬ dapnews@gmail.com

All rights reserved by: DAP News

To Top
×