ព័ត៌មានជាតិ

សហគ្រិនខ្មែរ និង UNDP សហការគ្នា ពន្លឿនការអភិវឌ្ឍ វិស័យពាណិជ្ជកម្ម តាមអេឡិចត្រូនិច

ភ្នំពេញ ៖ សហគ្រិនខ្មែរ នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានសហការ ជាមួយអង្គការ យូអិនឌីភី (UNDP) បង្កើតភាពជាដៃគូ យុទ្ធសាស្ត្រមួយ ក្នុងគោលបំណងពន្លឿន ការអភិវឌ្ឍវិស័យពាណិជ្ជកម្ម តាមប្រព័ន្ធ អេឡិចត្រូនិច និងសហគ្រាសខ្នាតតូច និងមធ្យម នៅកម្ពុជា ។ នេះបើតាមការផ្សាយ របស់ UNDP Cambodia នាថ្ងៃ១១ ឧសភា។

ជាមួយនឹងភាពជាដៃគូថ្មី និងការទទួលបាន មូលនិធិបន្ថែមពីសហគ្រិនខ្មែរ គេរំពឹងថា គម្រោងនេះនឹងអាចពង្រីកការ គាំទ្រដល់សហគ្រាស ខ្នាតតូច និងមធ្យម ៥០ បន្ថែមទៀត តាមរយៈសកម្មភាព ចំនួនពីររបស់គម្រោង។

គម្រោងទាំង២នោះគឺ កម្មវិធីបណ្ដុះគំនិតធុរកិច្ច និង កម្មវិធីផ្ដល់ជំនួយខ្នាតតូច ៕

បំរាម៖ ហាមយកព័ត៌មានរបស់សារព័ត៌មាន ដើមអម្ពិល ចុះផ្សាយដោយគ្មានការជូនដំណឹងមកជាមុន។ រាល់បញ្ហាអត្ថបទដែលយកចុះផ្សាយបន្ត ស្ថាប័នយើងខ្ញុំមិនទទួលខុសត្រូវឡើយ។ លោកអ្នកអាចទំនាក់ំទំនងមកក្រុមការងារតាមរយៈ​ទូរស័ព្ទលេខ៖ 012 722337 ឬ dapnews@gmail.com

All rights reserved by: DAP News

To Top
×