ភ្នំពេញ ៖ លោកស្រី ឱ វណ្ណឌីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងសុខាភិបាល បានថ្លែងថា មេរោគបំប្លែងឥណ្ឌា ដែលគេហៅថា B-1617 ត្រូវបានរកឃើញ នៅប្រទេសកម្ពុជាជាករណីនាំចូល និងត្រូវបានព្យាបាលជាសះស្បើយរួចមកហើយ មកទល់ ពេលនេះ។
តាមរយៈសារសំឡេង នាថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២១ លោកស្រី ឱ វណ្ណឌីន បានឱ្យដឹងថា «ប្រភេទវិរ៉ុសបំប្លែងថ្មី B-1617 ដែលបំប្លែងខ្លួននៅក្នុងប្រទេសឥណ្ឌា យើងរកឃើញតែមួយករណី ដែលជាករណីនាំចូលប៉ុណ្ណោះ និងត្រូវបានព្យាបាលជាសះស្បើយរួចមកហើយ ព្រមទាំង មិនទាន់មានការរីកសាយភាយ នៅក្នុងប្រទេសកម្ពុជាយើងឡើយទេ»៕