ភ្នំពេញ៖ រយៈពេល១១ថ្ងៃ ក្រសួងការពារជាតិ បានចាក់វ៉ាក់សាំងជូនបងប្អូនប្រជាពលរដ្ឋនៅ តំបន់ក្រហមបានចំនួន ៤៩៦,៤០៧នាក់ (នារី ២៦៦,៦៤៣នាក់)។ នេះបើតាមការបញ្ជាក់ពី នាយឧត្ដមសេនីយ៍ ឈុំ សុជាតិអ្នកនាំពាក្យក្រសួងការពារជាតិ។
ដោយឡែកក្នុងថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២១ ក្រសួងការពារជាតិ បានចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ដល់បងប្អូនប្រជាពលរដ្ឋនៅតំបន់ក្រហមចំនួន ៤៧,០៩៥នាក់ ក្នុងនោះមាននារី ២៥,០៥៩នាក់ផងដែរ។
តាមផែនការ ក្រសួងការពារជាតិ នឹងខិតខំចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ នៅតំបន់ក្រហមឱ្យជាបន្តបន្ទាប់រហូតដល់បងប្អូនគ្រប់គ្នាបានទទួលវ៉ាក់សាំង ដូច្នេះសូមបងប្អូនប្រជាពលរដ្ឋនៅតំបន់នេះទាំងអស់ កុំមានការព្រួយបារម្ភ ហើយសូមអនុវត្តវិធានការ៣កុំ និង៣ការពារ ដែលដាក់ចេញដោយរាជរដ្ឋាភិបាល ដើម្បីការពារខ្លួនពីជំងឺកូវីដ១៩៕
Warning: Attempt to read property "term_id" on false in /var/www/dap-news.com/htdocs/wp-content/themes/flex-mag/functions.php on line 999
