Covid-19

អ្នកកំពង់ស្ពឺ​ ជាសះស្បើយ ពីជំងឺកូវីដ១៩ ចំនួន៩នាក់ ក្នុងចំណោម អ្នកកើត១៣៥នាក់

ភ្នំពេញ ៖ លោក វ៉ី សំណាង អភិបាលខេត្តកំពង់ស្ពឺ បានលើកឡើងថា នាថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២១នេះ ប្រជាពលរដ្ឋ ដែលឆ្លងជំងឺកូវីដ១៩ បានជាសះស្បើយចំនួន៩ នាក់ ក្នុងចំណោមអ្នកឆ្លង ១៣៥នាក់។

លោកក៏បានសំណូមពរ ដោយទទូចឲ្យពលរដ្ឋ ដែលជាសះស្បើយ បន្តធ្វើច័ត្តឡីស័ក នៅផ្ទះរបស់ខ្លួនឯង រយៈពេល១៤ថ្ងៃជាកំហិត។ ក្នុងករណីមានការសង្ស័យ ត្រូវប្រញាប់ផ្ដល់ព័ត៌មាន មកអាជ្ញាធរឬក៏សេវាសាធារណៈ របស់រដ្ឋនៅជិតបំផុត ដើម្បីងាយស្រួល ក្នុងការធ្វើការឆ្លើយតប៕

To Top