ភ្នំពេញ ៖ លោក ស៊ី នួនសារ៉ាក់ ប្រជាពលរដ្ឋរស់នៅ ភូមិព្រៃកំពែង ឃុំព្រៃកណ្ដៀង ស្រុកពាមរក៍ ខេត្តព្រៃវែង បានស្លាប់នៅថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២១ ក្នុងអាយុ៣៧ឆ្នាំ ដោយសារជំងឺកូវីដ-១៩ បន្ទាប់ពី ធ្វើដំណើរមក ពីគីឡូម៉ែត្រលេខ៧ សង្កាត់ច្រាំងចម្រេះ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ នាពេលថ្មីៗនេះ។

សូមបញ្ជាក់ផងដែរថា ក្រុមគ្រូពេទ្យពិនិត្យឃើញ បុរសរូបនេះ មានអាការៈធ្ងន់ធ្ងរ ហត់ដង្ហក់ខ្លាំង ក្ដៅខ្លួន និងក្អកខ្លាំង ហើយក្រុមគ្រូពេទ្យ បានខិតខំសង្គ្រោះ អស់ពីលទ្ធភាព នៅតែមិនអាចសង្គ្រោះបាន៕


