ភ្នំពេញ៖ រដ្ឋបាលខេត្តបាត់ដំបង បានចេញសេចក្ដីប្រកាសព័ត៌មាន ស្ដីពីការរកឃើញអ្នកឆ្លង ជំងឺកូវីដ១៩ថ្មី ចំនួន ៤នាក់ ជាពលករមកពីប្រទេសថៃ ។
រដ្ឋបាលខេត្តបញ្ជាក់ថា ចាប់ផ្ដើមពីមានការឆ្លងរីករាលដាល ជំងឺកូវីដ១៩ ខេត្តបាត់ដំបងមានអ្នកជំងឺកូវីដ១៩ ចំនួន ៧១នាក់ ក្នុងនោះជាសះស្បើយ ២៩នាក់ និងកំពុងសម្រាកព្យាបាល ៤២នាក់៕