ព័ត៌មានជាតិ

ខេត្តបាត់ដំបង មានអ្នកជំងឺកូវីដ១៩ម្នាក់ ស្លាប់ដំបូងនៅថ្ងៃនេះ

ភ្នំពេញ៖ រដ្ឋបាលខេត្តបាត់ដំបង បានចេញសេចក្ដីប្រកាសព័ត៌មាន ស្ដីពីករណីជនជាតិ នេប៉ាល់ អាយុ៦៧ឆ្នាំ ម្នាក់ បានស្លាប់នៅម៉ោង៧ និង៣៩០នាទី ព្រឹកថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២១នៅមន្ទីពេទ្យបង្អែក ខេត្តបាត់ដំបង ដោយសារខ្សោយតំរងនោម ជំងឺទឹកនោមផ្អែមរ៊ាំរ៉ៃ និងមានវិជ្ជមានកូវីដ១៩។

សូមបញ្ជាក់ថា គិតមកដល់ពេលនេះ ខេត្តបាត់ដំបង មានអ្នកឆ្លងជំងឺកូវីដ១៩ សរុបចំនួន៧១នាក់ ក្នុងនោះបានព្យាបាល ជាសះស្បើយ ចំនួន២៩នាក់ និងកំពុងសម្រាក ព្យាបាលចំនួន៤១នាក់ (ស្លាប់ម្នាក់) ៕


Warning: Attempt to read property "term_id" on false in /var/www/dap-news.com/htdocs/wp-content/themes/flex-mag/functions.php on line 999
To Top