ភ្នំពេញ ៖ អបអរសាទរព្រះរាជពិធីបុណ្យ ចម្រើនព្រះជន្មគម្រប់៦៨ យាងចូល ៦៩ ព្រះវស្សានៃ ព្រះករុណា ជាអម្ចាស់ជីវិតលើត្បូង ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ។

ព្រះករុណា ព្រះបាទសម្ដេច ព្រះបរមនាថ នរោត្ដម-សីហមុនី ព្រះមហាក្សត្រកម្ពុជាព្រះអង្គព្រះរាជសម្ភពនាថ្ងៃទី ១៤ ខែឧសភា ឆ្នាំ១៩៥៣។ ទ្រង់ជាព្រះរាជបុត្រ របស់ព្រះករុណា ព្រះបាទសម្ដេច ព្រះនរោត្ដម សីហនុ និងសម្ដេចព្រះរាជអគ្គមហេសី នរោត្តម មុនីនាថ សីហនុ។ ព្រះអង្គត្រូវបានក្រុមប្រឹក្សា រាជសម្បត្តិជ្រើសតាំងជា ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា បន្តពីព្រះបិតា ក្រោយពេលដែលព្រះអង្គ បានដាក់រាជ្យ កាលពីថ្ងៃទី៧ ខែតុលា ឆ្នាំ២០០៤។ មុនពេលឡើងគ្រងរាជ្យ ព្រះបាទសីហមុនី ល្បីល្បាញដោយស្នាព្រះហស្ថរបស់ទ្រង់ជាឯកអគ្គរាជទូត វប្បធម៌នៅអង្គការ យូនេស្កូ (UNESCO) និងជាគ្រូបង្ហាត់របាំបុរាណដ៏ចំណាន៕

Warning: Attempt to read property "term_id" on false in /var/www/dap-news.com/htdocs/wp-content/themes/flex-mag/functions.php on line 999
