ភ្នំពេញ៖ ថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២១នេះ ក្រសួងបានប្រកាស ពីរកឃើញ អ្នកឆ្លងជំងឺកុវីដ១៩ថ្មី ចំនួន៣៥៨ នាក់ទៀត ជាសះស្បើយ ចំនួន៣៤៨នាក់ និងស្លាប់៥នាក់ ។
ក្នុងចំណោមអ្នកឆ្លង ទាំង៣៥៨នាក់នេះ ករណីឆ្លងសហគមន៍ ៣៥០នាក់ និងអ្នកដំណើរពីបរទេស៨ នាក់។
សូមបញ្ជាក់ថា គិតត្រឹមព្រឹកថ្ងៃ១៤ ឧសភា នេះ កម្ពុជាមានអ្នកឆ្លងសរុប ចំនួន២១៤៩៩នាក់ អ្នកជាសះស្បើយ ចំនួន៩៨៦៧ នាក់ និងអ្នកស្លាប់ចំនួន ១៤៧នាក់៕


