ភ្នំពេញ ៖ ជនជាតិចិនចំនួន២នាក់ ស្នាក់នៅសណ្ឋាគារ LAVANYA Boutique Hotel មានទីតាំងស្ថិតនៅផ្ទះលេខ ១៦ ផ្លូវលេខ ២២៨ កែង ផ្លូវលេខ៥៥ សង្កាត់ផ្សារថ្មី៣ ខណ្ឌដូនពេញ បានរកឃើញឆ្លងជំងឺកូវីដ១៩។ នេះបើតាមអនុគណៈកម្មការស្រាវជ្រាវ ជំងឺកូវីដ១៩។
អនុគណៈកម្មការស្រាវជ្រាវ ជំងឺកូវីដ១៩ ក៏បានអំពាវនាវ ដល់ប្រជាពលរដ្ឋ អ្នករត់កង់បីធ្លាប់បានដឹក និងមានទំនាក់ទំនង ជាមួយជនជាតិចិន ទាំង២នាក់ ចាប់ពីថ្ងៃ៨-១២ ឧសភា ត្រូវទៅធ្វើតេស្ដ និងដាក់ខ្លួនដាច់ដោយឡែក ហើយតាមដានសុខភាព របស់ខ្លួនរយៈពេល១៤ ថ្ងៃ ៕
