Covid-19

អាជ្ញាធរខេត្តព្រៃវែង បង្ហាញអត្តសញ្ញាណអ្នកឆ្លងកូវីដ១៩ ចំនួន៣នាក់បន្ថែមទៀត ដែលទើបរកឃើញថ្មី

ភ្នំពេញ៖ អត្តសញ្ញាណនៃអ្នកឆ្លងជំងឺកូវីដ-១៩ ក្នុងខេត្តព្រៃវែងថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២១នេះ ត្រូវបានបង្ហាញ ចំនួន៣នាក់ទៀត តាមរយៈការធ្វើតេស្តរហ័ស (Rapid Test) តាមមូលដ្ឋានក្នុងស្រុកពាមរក៍ ស្រុកពាមជរ និងស្រុកកំចាយមារ ខេត្តព្រៃវែង។

ឈ្មោះ និងកន្លែងស្នាក់នៅរបស់អ្នកវិជ្ជមានកូវីដ-១៩ ទាំង៣នាក់ ត្រូវបានបង្ហាញនៅលើរូបថតរបស់ពួកគាត់។

ជាថ្មីម្តងទៀត លោក ជា សុមេធី អភិបាលខេត្តព្រៃវែង នៅតែសូមអំពាវនាវដល់បងប្អូនយ៉ាងមុតមាំថា យើងត្រូវរក្សាអនាម័យដោយរស់នៅស្អាត ហូបស្អាត ផឹកស្អាត ឧស្សាហ៍ដុសលាងសម្អាតដៃជាមួយសាប៊ូ និងជែល ឬទឹកអាល់កុល ហើយពាក់ម៉ាសការពារដោយមិនត្រូវខ្មាស់អៀន ឬស្មានៗគិតថាមិនមានអ្វីឆ្លងទេ ជាពិសេស ត្រូវខ្ទប់មាត់ជាមួយក្រម៉ា ឬម៉ាស និងខ្ទប់ដោយដៃនៅពេលក្អក ឬកណ្តាសនៅក្នុងចំណោមក្រុមមនុស្សច្រើន ឬទីប្រជុំជននានាដូចជាទីផ្សារ ភោជនីយដ្ឋាន និងទីកន្លែងធ្វើការជាដើម និងសូមស្តាប់តាមការណែនាំ របស់ក្រសួងសុខាភិបាល (៣ការពារ ៣កុំ) ៕

To Top