ភ្នំពេញ ៖ លោក សយ សុភាពបានផ្តាំផ្ញើដល់ក្រុមអង្គការសង្គមស៊ីវិលមួយចំនួនកុំធ្វើជាធុងសម្រាមសម្រាប់អ្នកនយោបាយបោកប្រាស់ និងប្រយ័ត្នចាញ់មនោគមន៍វិជ្ជាអាមេរិកដែលតែងតែប្រើរូបភាពប្រជាភិថុត ដើម្បីបំរើផលប្រយោជន៍របស់ខ្លួន។
ការលើកឡើងរបស់លោក សយ សុភាព ក្រោយពីសារព័ត៌មាន ខេមបូឌា ដេលី ចេញផ្សាយថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២១ ថា ក្រុមអ្នកតស៊ូរមតិ រិះគន់ថា ការវិលចូលស្រុករបស់មន្ដ្រីបក្សប្រឆាំងបានបង្ហាញថា ពួកគេសុទ្ធតែជាក្រុមអ្នកនយោបាយកំសាក ដែល ប្រើប្រាស់នយោបាយជាជំនួញអាជីវកម្ម និងដើម្បីប្រមូលប្រយោជន៍ផ្ទាល់តែប៉ុណ្ណោះ។
ជាការឆ្លើយតបបែបនេះ លោក សយ សុភាព បានសរសេរលើបណ្ដាញសង្គមហ្វេសប៊ុកផ្ទាល់ខ្លួន នាយប់ថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២១ ថា «មិនមានអ្វីចម្លែកទេ។ កន្លងមករុញសកម្មជនឲ្យគ្រោះថ្នាក់ដោយសារខ្លួន ។ តើល្មមដឹងខ្លះហើយឬនៅ ហើយក៏មិនទាន់ហួសពេលដែរ។ សូមមេត្តាកុំធ្វើជាធុងសម្រាមសម្រាប់អ្នកនយោបាយបោកប្រាស់ និង ចាញ់មនោគមន៍វិជ្ជាបរទេស ពិសេស អាមេរិកដែលតែងតែប្រើរូបភាព ប្រជាភិថុតដើម្បីបំរើផលប្រយោជន៍របស់ខ្លួន»៕


