ភ្នំពេញ៖ មន្ទីរសុខាភិបាល នៃរដ្ឋបាលខេត្តពោធិ៍សាត់ នៅល្ងាចថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២១នេះ បានចេញសេចក្តីជូនដំណឹង ស្តីពីករណីវិជ្ជមានកូវីដ១៩ថ្មី ចំនួន០៩នាក់ (ស្រី០៤នាក់) មកពីភ្នំពេញ, ថៃ, កំពង់ស្ពឺ, ព្រះសីហនុ និងអ្នកប៉ះពាល់ផ្ទាល់ ជាមួយអ្នកជំងឺ។

សូមបញ្ជាក់ថា គិតត្រឹមថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២១នេះ ខេត្តពោធិ៍សាត់ មានករណីវិជ្ជមានកូវីដ១៩ សរុបចំនួន៥២នាក់ (ស្រី២៧នាក់) ក្នុងនោះជាសះស្បើយ ចំនួន០៤ករណី (ស្រី០២នាក់) និងកំពុងសម្រាកព្យាបាល ចំនួន៤៨ករណី (ស្រី២៥នាក់)៕
