ភ្នំពេញ៖ ក្រសួងសុខាភិបាលនៅថ្ងៃទី១៦ឧសភានេះ បានចេញសេចក្ដីប្រកាសព័ត៌មាន បញ្ជាក់ពីការរកឃើញ អ្នកឆ្លងកូវីដ១៩ថ្មី ៣៥០ នាក់ទៀត ក្នុងនោះករណីឆ្លងសហគមន៍ ៣៤១ នាក់និងអ្នកដំណើរពីបរទេស៩នាក់ ចំណែកអ្នកជាសះស្បើយ មានចំនួន១៣៨០នាក់ និងស្លាប់៣នាក់បន្ថែមទៀត។
សូមបញ្ជាក់ថាគិតត្រឹមព្រឹក ថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២១កម្ពុជាមានអ្នកឆ្លងជំងឺកូវីដ១៩សរុប 22184 នាក់,អ្នកជាសះស្បើយ 12120 នាក់និងអ្នកស្លាប់ 150 នាក់៕

