ព័ត៌មានជាតិ

អូស្ត្រាលី ប្រកាន់ខ្ជាប់ផែនការ បើកព្រំដែនជាថ្មី នៅពាក់កណ្ដាល ឆ្នាំ២០២២

" "

បរទេស៖ដោយមានការទទូចអំពីសម្ពាធកើនឡើងឲ្យបញ្ចប់ ការបិទព្រំដែនអន្តរជាតិនោះ នៅថ្ងៃអាទិត្យនេះ មន្ត្រីអូស្ត្រាលី បាននិយាយប្រាប់ថា ប្រទេសអូស្ត្រាលី នៅតែប្រកាន់ខ្ជាប់ចំពោះផែនការចាប់ផ្តើមបើកជាថ្មីឡើងវិញ នូវព្រំដែនរបស់ខ្លួន ពីពាក់កណ្ដាលឆ្នាំក្រោយ។

នាយករដ្ឋមន្ត្រីអូស្ត្រាលី លោក Scott Morrison បានមានប្រសាសន៍ក្នុងសន្និសីទកាសែតផ្សាយបន្តផ្ទាល់លើកញ្ចក់ទូរទស្សន៍មួយថា “គ្រាប់មធ្យោបាយទាំងអស់ យើងនឹងត្រូវបានណែនាំដោយដំបូន្មានវេជ្ជសាស្ត្រ។ យើងនឹងត្រូវណែនាំ ដោយដំបូន្មានផ្នែកសេដ្ឋកិច្ច”។

" "

តាមសេចក្តីរាយការណ៍មួយ ចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Nasdaq នៅថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២១ បានឲ្យដឹងថា នៅមុនសន្និសីទកាសែតនោះ រដ្ឋមន្ត្រីក្រសួងរតនាគារអូស្ត្រាលី លោក Josh Frydenberg បាននិយាយប្រាប់ប្រព័ន្ធផ្សព្វផ្សាយ Australian Broadcasting Corp (ABC) ថា ដំបូន្មានវេជ្ជសាស្ត្រ ដែលឲ្យរក្សាបិទព្រំដែននោះ បានថែរក្សាយើងយ៉ាងល្អ ឆ្លងកាត់វិបត្តិនេះ”។

" "

គួរបញ្ជាក់ថា នៅក្នុងខែមីនា ឆ្នាំ២០២០ ប្រទេសអូស្ត្រាលី បានបិទព្រំដែន របស់ខ្លួន ចំពោះជនដែលមិនមែនជាជនជាតិនិងមិនមែន ជាពលរដ្ឋអូស្ត្រាលី ហើយចាប់តាំងពីពេលនោះមក អនុញ្ញាតឲ្យធ្វើដំណើរ ចូលជាអន្តរជាតិ តាមកំណត់ប៉ុណ្ណោះ ដែលជាចម្បងជាពលរដ្ឋវិលត្រឡប់ពីបរទេសវិញ៕ប្រែសម្រួល៖ប៉ាង កុង

To Top