ព័ត៌មានជាតិ

ក្រសួងអប់រំ បង្ហាញវឌ្ឍនភាព នៃការរៀបរៀង និពន្ធ និងកែលម្អសៀវភៅនៅកម្រិតឧត្តមសិក្សា

ភ្នំពេញ៖ ក្រសួងអប់រំ យុវជន និងកីឡា បានបង្ហាញអំពីវឌ្ឍនភាព នៃការរៀបរៀង និពន្ធ និងកែលម្អសៀវភៅនៅកម្រិត ឧត្តមសិក្សា ដោយអនុវត្តថវិកាស្រាវជ្រាវដើម្បីអភិវឌ្ឍ នៃមូលនិធិស្រាវជ្រាវ គំនិតច្នៃប្រឌិត និងនវានុវត្តន៍។

យោងតាមសេចក្ដីប្រកាសព័ត៌មានរបស់ ក្រសួងអប់រំ នាថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២១ បានបញ្ជាក់ថា គិតមកទល់សប្ដាហ៍ទី១ នៃខែឧសភា ឆ្នាំ២០២១ មានគ្រឹះស្ថាន ឧត្តមសិក្សារដ្ឋ និងឯកជន ចំនួន១៩ ដាក់ពាក្យស្នើសុំអនុវត្តថវិកាស្រាវជ្រាវ ដើម្បីអភិវឌ្ឍ សម្រាប់ការរៀបរៀង និពន្ធ និងកែលម្អសៀវភៅសិក្សា សរុបចំនួន១០៨៨ចំណងជើង។

ផ្ទាំងពាណិជ្ជកម្ម

ក្រសួងធ្វើការវាយតម្លៃចំពោះ ការបោះជំហានប្រកបដោយមនសិការវិជ្ជាជីវៈ នៃគ្រឹះស្ថានឧត្តមសិក្សា និងបុគ្គិលអប់រំទាំង អស់ ក្នុងការរៀបចំរៀង និពន្ធ និងកែលម្អសៀភៅសិក្សា ដើម្បីបង្កើនបរិមាណ លើកកម្ពស់គុណភាព និងពង្រឹងសមធម៌ នៃធនធានសិក្សាជាខេមរភាសា ជូននិស្សិតដែលកំពុងបន្ដការសិក្សា និងត្រៀមខ្លួនធ្វើការស្រាវជ្រាវនៅកម្រិតឧត្តមសិក្សា៕

To Top
×