ព័ត៌មានជាតិ

លោក ណុប ដារ៉ា អប់រំដល់ពលករ កំពុងធ្វើចត្តាឡីស័ក ត្រូវស្ដាប់តាមការណែនាំ របស់ក្រុមគ្រូពេទ្យ ឱ្យបានខ្ជាប់ខ្ជួន

បាត់ដំបង ៖ លោក ណុប ដារ៉ា អភិបាលរង ខេត្តបាត់ដំបង នាព្រឹកថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២១ បានអញ្ជើញចុះត្រួតពិនិត្យមណ្ឌលចត្តាឡីស័ក កម្រិត ១ ដែលមានទីតាំងនៅក្នុងអនុវិទ្យាល័យអូរម៉ាល់សង្កាត់អូម៉ាល់ ក្រុងបាត់ដំបង ខេត្តបាត់ដំបង ។

ក្នុងឱកាសដែលចុះសាកសួរ សុខទុកនិងសំណេះសំណាល ជាមួយពលករដែលកំពុងធ្វើចត្តាឡីស័ក នៅក្នុងអនុវិទ្យាល័យអូរម៉ាល់ លោក ណុប ដារ៉ា បានធ្វើការ ផ្ដាំផ្ញើដល់ពលករ ដែលកំពុងធ្វើ ចត្តាឡីស័កទាំងអស់ ឲ្យយកចិត្តទុកដាក់ស្តាប់ការណែនាំ របស់ប្រធានមណ្ឌល ក៏ដូចជាលោកគ្រូពេទ្យ ដែលប្រចាំការនៅទីនោះឲ្យ បានខ្ជាប់ខ្ជួននូវវិធានការ ណែនាំផ្សេងៗ ដើម្បីការពារនូវនិងទប់ស្កាត់ការឆ្លងរាលដាល នៃជំងឺកូវីដ-១៩ ចូលក្នុងសហគមន៍និងគ្រួសារយើង ។

ក្រោយពីសំណេះសំណាល ជាមួយពលករកំពុង ធ្វើ ចត្តាឡឺស័ករួច លោក ណុប ដារ៉ា បានអញ្ជើញចុះត្រួតពិនិត្យ ទីតាំងចុងភៅដែលកំពុងចម្អិនម្ហូប សម្រាប់ពលករដែលធ្វើចត្តាឡីស័ក ៕

To Top