ភ្នំពេញ៖ ក្រសួងសុខាភិបាលកម្ពុជា បានប្រកាសពីការរកឃើញ អ្នកឆ្លងជំងឺកូវីដ១៩ថ្មី មានចំនួន៣៩៣នាក់ អ្នកជាសះស្បើយចំនួន៦១២នាក់ និងអ្នកស្លាប់៣នាក់ ។
សេចក្តីប្រកាសរបស់ក្រសួងបន្តថា គិតមកដល់ថ្ងៃ១៩ ឧសភានេះ កម្ពុជាមានអ្នកឆ្លង សរុបចំនួន២៣២៨២នាក់ ជាសះស្បើយ១៤៩៥៥នាក់ និងស្លាប់សរុប១៥៩នាក់ ព្រមទាំងករណីឆ្លងនាំចូលសរុប៦៣៦នាក់ ៕
