ព័ត៌មានជាតិ

លោក ណុប ដារ៉ា អភិបាលរង ខេត្តបាត់ដំបង ក្រើនរំលឹកដល់មន្ត្រី តាមច្រកព្រំដែន ត្រូវពង្រឹងសមត្ថភាព ការងារបង្រ្កាប បទល្មើសឆ្លងដែន ខុសច្បាប់គ្រប់ប្រភេទ

ភ្នំពេញ ៖ លោក ណុប ដារ៉ា អភិបាលរងខេត្តបាត់ដំបង នាព្រឹកថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២១ បានអញ្ជើញដឹកនាំកិច្ចប្រជុំ ពិភាក្សាស្តីពីការបង្រ្កាប បទល្មើសឆ្លងដែនខុសច្បាប់គ្រប់ប្រភេទ នៅក្នុងភូមិសាស្ត្រស្រុកកំរៀង ស្រុកភ្នំព្រឹក ស្រុកសំពៅលូន និងស្រុកសំឡូត ដែលមានការចូលរួម ពីអភិបាលស្រុកពាក់ព័ន្ធ និងប្រធានច្រកពាក់ព័ន្ធ និងកម្លាំងគ្រប់ប្រភេទ ប្រចាំការនៅតាមបន្ទាត់ព្រំដែន ។

ក្នុងឱកាសនោះដែរ លោក ណុប ដារ៉ា បានក្រើនរំលឹក ដល់មន្ត្រី ដែលមានតួរនាទីភារកិច្ច នៅព្រំដែន ឱ្យពង្រឹង សមត្ថភាពការងារ របស់ខ្លួន ជាពិសេស ត្រូវ គោរពឱ្យបាននូវបទ បញ្ជាផ្ទៃក្នុងរបស់អង្គភាព និង ផែនការ របស់ថ្នាក់ ដឹកនាំខេត្តដាក់ឱ្យ អនុវត្ត ក្នុងការទប់ស្កាត់ ឱ្យបានរាល់បទល្មើស ឆ្លង ដែន ខុសច្បាប់គ្រប់ប្រភេទ ជាពិសេសត្រូវ ចាប់មេខ្យល់ ដែលនាំពលករចេញ -ចូលក្នុងប្រទេស និង អ្នកពាក់ព័ន្ធឱ្យបាន ដើម្បី ចូលរួម ជាមួយ រាជរដ្ឋាភិបាល ទប់ស្កាត់ ការរីករាលដាលនៃជំងឺកូវីដ-១៩​ ។

លោកបានបន្តទៀតថា បើសិនជាលោកស្រាវជ្រាវ រកឃើញមន្ត្រីណាម្នាក់ ដែលឈរជើងនៅទីនោះ មានការឃុបឃិត ឬពាក់ព័ន្ធគ្នាជាមួយមេខ្យល់នាំ ពលករឆ្លងដែនខុសច្បាប់ លោកនឹងធ្វើរបាយការណ៍ជូនថ្នាក់ដឹកនាំ ដើម្បីសុំការផ្លាស់ប្តូរមន្ត្រីនោះចេញ ឬ អាចនឹងត្រូវទទួលខុស ត្រូវចំពោះមុខច្បាប់ទៀតផង ៕

To Top