ព័ត៌មានជាតិ

រដ្ឋបាលសាលាខេត្តកោះកុង​ បានទទួល​គ្រឿងឧបភោគបរិភោគ ពីសប្បុរសជន ដើម្បីចែកបន្តជូន ដល់ប្រជាពលរដ្ឋរង គ្រោះដោយសារកូវិដ១៩ ដែលមានជីវភាពខ្វះខាត

កោះកុង៖ រដ្ឋបាលសាលាខេត្តកោះកុង នៅរសៀលថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២១នេះ បានទទួលគ្រឿងឧបភោគបរិភោគ ពីសប្បុរសជន ជាម្ចាស់អំណោយមាន ឈ្មោះ លោក ស្វាយ សុវណ្ណរិទ្ធនិងលោកស្រី ខៀវ ខេមរី អគ្គនាយិកា សាលាអន្តរជាតិខេម ឧត្តមសេនីយ៍ទោ មៀវ សុខទ្រីនិងភរិយា​ លោក អ៊ិច សុខមនីនិងភរិយា លោកស្រី ខឹមចិននិងស្វាម៉ី ក្រុមហ៊ុនឡឺឡេហ្សារប្លើ។

គ្រឿងឧបភោគបរិភោគទាំងនោះមាន៖ អង្ករចំនួន២តោន ទឹកត្រី ទឹកស៊ីអ៊ីវ ទឹកម្ទេស ៣០០ឈុតស្មើរនិង៧៥កេះ មីចំនួន៥០កេះ ត្រីខចំនួន៥០យួរ ទឹកសុទ្ធចំនួន១០០កេះ។

ក្នុងឱកាសនេះ លោកស្រី មិថុនា ភូថង អភិបាលខេត្តកោះកុង បានថ្លែងថា លោកស្រី មានសេចក្តីសោមនស្សរីករាយក្រៃលែង ហើយក្នុងនាមលោកស្រី ជាអាជ្ញាធរខេត្តកោះកុង សូមថ្លែងអំណរគុណ ដល់សប្បុរសជន ដែលបានឧបត្ថម្ភ គ្រឿងឧបភោគបរិភោគ ដល់រដ្ឋបាលសាលាខេត្តកោះកុង ដើម្បីទុកចែកចាយបន្ត ជូនបងប្អូនប្រជាពលរដ្ឋ ដែលជួបការខ្វះខាត់ ក្នុងជីវភាពគ្រួសារ ក្នុងដំណាក់កាលកូវិដ១៩ ដែលជាជំងឺឆ្លងសកល មានហានិភ័យខ្ពស់។

លោកស្រីអភិបាលខេត្ត បានថ្លែងបន្តថា នេះគឺជាសិល្បៈចែករំលែក ទោះបីតិចក្តីច្រើនក្តីយើងចេះជួយគ្នា ក្នុងគ្រាមានអាសន្នខ្មែរជួយខ្មែរ ខ្មែរស្រលាញ់ខ្មែរ និងចេះសាមគ្គីគ្នា ហើយនេះគឺជាទឹកចិត្ត ព្រះទ័យ​មនុស្សធម៌ របស់សប្បុរសជន ដែលបានឧបត្ថម្ភ គ្រឿងឧបភោគបរិភោគ បរិភោគ ដល់រដ្ឋបាលសាលាខេត្ត ដើម្បីបន្តចែកជូន ដល់ប្រជាពលរដ្ឋ ដែលមានជីវភាពលំបាក ក្នុងបរិបទកូវីដ-១៩ កំពុងរីករាលដាល ហើយគ្រឿងឧបភោគបរិភោគទាំងអស់នេះ លោកស្រីនិងចែកចាយបន្ត ជូនដល់ប្រជាពលរដ្ឋក្នុងខេត្ត ដែលជួបការលំបាក​ក្នុងជីវភាពគ្រួសារ ក្នុងដំណាល់កូវិដ១៩ ដែលកំពង់មានហានិភ័យខ្ពស់៕

To Top