ពោធិសាត់ ៖ មន្ទីរសុខាភិបាល ខេត្តពោធិសាត់ នៅថ្ងៃទី ១៩ ខែ ឧសភា ឆ្នាំ ២០២១នេះ បានចេញសេចក្តីជូនដំណឹង ស្តីពីការរកឃើញ ករណីវិជ្ជមានជម្ងឺCovid-19ចំនួន ០៥ នាក់ស្រី ០៤ នាក់បន្ថែមទៀត ក្នុងនោះ (មកពីរាជធានីភ្នំពេញចំនួន ០១ នាក់ មកពីខេត្តព្រះសីហនុ ចំនួន ០១ នាក់ មកពីខេត្តស្វាយរៀងចំនួន ០១ នាក់ និង មកពីខេត្តបាត់ដំបងចំនួន ០២ នាក់) ។
បើតាមសេចក្តីជូន របស់មន្ទីរសុខាភិបាលខេត្តពោធិសាត់ដដែល ក៍បានអោយដឹងទៀតថា ខេត្តពោធិសាត់គិតត្រឹមថ្ងៃទី ១៩ ខែ ឧសភា ឆ្នាំ ២០២១នេះ គឺមានករណីវិជ្ជមានជម្ងឺCovid-19សរុបចំនួន ៧២ នាក់ស្រី ៣៨ នាក់ក្នុងនោះគឺះ
-ជាសះស្បើយចំនួន ០៦ នាក់ស្រី ០៣ នាក់។
-មរណះភាពចំនួន ០៣ នាក់ស្រី ០២ នាក់។
-កំពុងសម្រាកព្យាបាលចំនួន ៦៣ នាក់ស្រី ៣៣ នាក់៕
