ភ្នំពេញ៖ គ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ បានឱ្យដឹងថានៅថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២១ មានអ្នកជំងឺកូវីដ១៩ នៅក្នុងមន្ទីពេទ្យហ្លួងម៉ែ និងមណ្ឌលព្យាបាលជំងឺកូវីដ-១៩ កម្រិតស្រាលកោះពេជ្រ សរុបចំនួន៥២៥នាក់ ត្រូវបានក្រុមគ្រូពេទ្យរបស់យើងអោយ ត្រឡប់ទៅផ្ទះវិញ នឹងបន្តរធ្វើចត្តាឡីស័កដោយខ្លួនឯងរយះពេល១៤ថ្ងៃ នៅផ្ទះ
យោងតាមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ បានឱ្យដឹងថា អ្នកជំងឺបានជាសះស្បើយចំនួន២០នាក់ក្នុងថ្ងៃនេះ នៅមន្ទីពេទ្យហ្លួងម៉ែ ក្នុងនោះមានជនពិការផងដែរ ក្រុមគ្រូពេទ្យរបស់យើង បានអោយត្រឡប់ទៅផ្ទះ នឹងបន្តរធ្វើចត្តាឡីស័កដោយខ្លួនឯងរយះពេល១៤ថ្ងៃ នៅផ្ទះ។
ដោយឡែកនៅ មណ្ឌលព្យាបាលជំងឺកូវីដ-១៩ កម្រិតស្រាលកោះពេជ្រ អ្នកជំងឺចំនួន ៥០៥នាក់ ត្រូវបានក្រុមគ្រូពេទ្យរបស់យើងអោយ ត្រឡប់ទៅផ្ទះវិញនៅថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២១ ក្រោយពីទទួលការព្យាបាល យ៉ាងយកចិត្តទុកដាក់ខ្ពស់ពីសំណាក់ ក្រុមគ្រូពេទ្យសម្តេចតេជោប្រឆាំងជំងឺកូវីដ១៩ ពួកគាត់បានជាសះស្បើយ និងត្រូវធ្វើចត្តាឡីស័កខ្លួនឯងដាច់ដោយឡែករយៈពេល១៤ថ្ងៃបន្តទៀត ដើម្បីតាមដានសុខភាព៕



