ភ្នំពេញ៖ រដ្ឋបាលខេត្តសៀមរាប នៅថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២១នេះ បានចេញសេចក្ដីប្រកាសព័ត៌មាន ស្ដីពីការ រកឃើញអ្នកវិជ្ជមានជំងឺកូវីដ-១៩ ថ្មី ចំនួន២នាក់ និងករណីជាសះស្បើយអ្នកវិជ្ជមានជំងឺកូវីដ-១៩ ចំនួន៤នាក់ ។
រដ្ឋបាលខេត្តសៀមរាប បានបញ្ជាក់ថា អ្នកជំងឺដែលរកឃើញថ្មីរួមមាន៖
១- ឈ្មោះ នួន ហាន់ ភេទស្រី អាយុ៦៥ឆ្នាំ មានអាសយដ្ឋាននៅភូមិគោកត្នោត ឃុំកណ្តែក ស្រុកប្រាសាទបាគង។
២- ឈ្មោះ ហាន់ ឧត្តម ភេទប្រុស អាយុ១៩ឆ្នាំ មានអាសយដ្ឋាននៅភូមិសាលាកំរើក សង្កាត់សាលាកំរើក ក្រុងសៀមរាប ត្រូវជាចៅរបស់ នួន ហាន់។
ជាមួយគ្នានេះដែរ នៅថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២១ ក្រុមគ្រូពេទ្យនៃមន្ទីរពេទ្យបង្អែកខេត្តសៀមរាប បានព្យាបាលជាសះស្បើយអ្នកជំងឺកូវីដ-១៩ ចំនួន៤នាក់ បន្ថែមទៀត ហើយក្រុមគ្រូពេទ្យបានអនុញ្ញាតឱ្យចេញពីមន្ទីរពេទ្យបង្អែកខេត្ត ត្រឡប់ទៅលំនៅឋានវិញ ដោយត្រូវបន្តការធ្វើចត្តាឡីស័ករយៈពេល១៤ថ្ងៃ មានដូចខាងក្រោម៖
១- ឈ្មោះ ស្រី តុងឈីម ភេទប្រុស អាយុ៣៩ឆ្នាំ មានអាសយដ្ឋាននៅភូមិវាល សង្កាត់គោកចក ក្រុងសៀមរាប ដែលវិជ្ជមានជំងឺកូវីដ-១៩ កាលពីថ្ងៃទី០២ ខែឧសភា ឆ្នាំ២០២១។
២- ឈ្មោះ ឆាត រតនា ភេទស្រី អាយុ២៧ឆ្នាំ មានអាសយដ្ឋាននៅភូមិកណ្ដោល ឃុំស្វាយចេក ស្រុកអង្គរធំ ដែលវិជ្ជមានជំងឺកូវីដ-១៩ កាលពីថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២១។
៣- ឈ្មោះ ណា ណាង ភេទប្រុស អាយុ១៦ឆ្នាំ មានអាសយដ្ឋាននៅភូមិគោកវាល ឃុំរើល ស្រុកពួក ដែលវិជ្ជមានជំងឺកូវីដ-១៩ កាលពីថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២១។
៤- ឈ្មោះ ផាន រដ្ឋា ភេទប្រុស អាយុ១១ខែ មានអាសយដ្ឋាននៅភូមិគោកវាល ឃុំរើល ស្រុកពួក ដែលវិជ្ជមានជំងឺកូវីដ-១៩ កាលពីថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២១។
សូមបញ្ជាក់ថា គិតមកទល់ពេលនេះ ខេត្តសៀមរាប មានអ្នកវិជ្ជមានជំងឺកូវីដ-១៩ ចំនួន៨៦នាក់ បានព្យាបាលជាសះ-ស្បើយចំនួន៤០នាក់ ស្លាប់២នាក់ និង៤៤នាក់ កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តសៀមរាប៕