ព័ត៌មានជាតិ

ខេត្តពោធិសាត់ បន្តរកឃើញ ករណីវិជ្ជមានកូវីដ-១៩ ចំនួន ៨ នាក់ស្រី ៣ នាក់បន្ថែមទៀត!

ពោធិសាត់រ៖ មន្ទីរសុខាភិបាលខេត្តពោធិសាត់ នៅល្ងាចថ្ងៃទី ២២ ខែ ឧសភា ឆ្នាំ ២០២១នេះបានចេញសេចក្តីជូនដំណឹងស្តីពីការបន្តរកឃើញករណីវិជ្ជមានកូវីដ-១៩ចំនួន ៨ នាក់ស្រី ៣ នាក់បន្ថែមទៀតក្នុងនោះមកពីរាជធានីភ្នំពេញចំនួន ៥ នាក់ មកពីខេត្តកណ្តាលចំនួន ១ នាក់ មកពីខេត្តកំពង់ស្ពឺចំនួន ១ នាក់ និង មកពីខេត្តព្រះសីហនុចំនួន ១ នាក់។

គិតត្រឹមម៉ោង ១៨ះ០០នាទីថ្ងៃទី ២២ ខែ ឧសភា ឆ្នាំ ២០២១នេះ ខេត្តពោធិសាត់មានករណីវិជ្ជមានកូវីដ-១៩សរុបចំនួន ៨២ នាក់ស្រី ៤២ នាក់ក្នុងនោះគឺ-

-ជាសះស្បើយចំនួន ១៧ នាក់ស្រី ៨ នាក់។

ផ្ទាំងពាណិជ្ជកម្ម

-មរណះភាពចំនួន ១ នាក់ស្រី។

-កំពុងសម្រាកព្យាបាលចំនួន ៦៤ នាក់ស្រី ៣៣ នាក់៕

To Top