ពោធិសាត់ ៖ មន្ទីរសុខាភិបាលខេត្តពោធិសាត់ នៅល្ងាច ថ្ងៃទី ២៣ ខែ ឧសភា ឆ្នាំ ២០២១នេះ បានចេញសេចក្តីជូនដំណឹង ស្តីពីការបន្តរកឃើញករណី វិជ្ជមានជម្ងឺកូវីដ-19ចំនួន ៤ នាក់ស្រី ១ នាក់បន្ថែមទៀត ក្នុងនោះ (មកពីរាជធានីភ្នំពេញចំនួន ២ នាក់-មកពីខេត្តកំពង់ស្ពឺចំនួន ១ នាក់ និង អ្នកប៉ះពាល់ អ្នកវិជ្ជមានកូវីដ-19ចំនួន ១ នាក់) ។
គិតត្រឹមម៉ោង ១៨ថ្ងៃទី ២៣ ខែ ឧសភា ឆ្នាំ ២០២១នេះ ខេត្តពោធិសាត់មានករណីវិជ្ជមានជម្ងឺកូវីដ-19សរុបចំនួន ៨៦ នាក់ស្រី ៤៣ នាក់ក្នុងនោះគឺះ
-ជាសះស្បើយមានចំនួន ១៧ នាក់ស្រី ៨ នាក់។
-មរណះភាពចំនួន ១ នាក់ស្រី។
-កពុងសម្រាកព្យាបាលចំនួន ៦៨ នាក់ស្រី ៣៤ នាក់៕
