ព័ត៌មានជាតិ

៥ខែ កម្ពុជាទទួលផល ស្រូវរដូវប្រាំង ២,៩៣លានតោន និងនាំចេញផលិតផលកសិកម្ម ៤,១៣៦ លានតោន

ភ្នំពេញ ៖ ក្នុងរយៈពេលជិត៥ខែ ចាប់ពីខែមករាដល់ ឧសភាឆ្នាំ២០២១ នេះ ការងារបង្កបង្កើនផលស្រូវរដូវប្រាំងរបស់កម្ពុជា បានចំនួន២,៩៣លានតោន ដោយឡែក ការនាំចេញផលិតផល កសិកម្ម សម្រេចបាន ចំនួន៤,១៣៦ លានតោន។

នេះបើតាមការឲ្យដឹងពីលោក វេង សាខុន រដ្ឋមន្រ្តីក្រសួង កសិកម្មថ្លែងក្នុងកិច្ចប្រជុំថ្នាក់ដឹកនាំក្រសួង ដើម្បីត្រួតពិនិត្យមើលវឌ្ឍនភាព នៃវិស័យកសិកម្ម ក្នុងរយៈពេលជិត៥ខែ នាថ្ងៃ២៥ ឧសភា។

ផ្ទាំងពាណិជ្ជកម្ម

ក្នុងរយៈពេលជិត៥ខែ ដើមឆ្នាំ២០២១ លទ្ធផលទទួលបានពីវិស័យកសិកម្មរួមមាន ៖ ទី១-ការងារបង្កបង្កើនផលស្រូវរដូវប្រាំង នៅទូទាំងប្រទេស សម្រចបាន ១៤១,៤៥% នៃផែនការ ៤៥៩ ២០០ ហិកតា ទទួលបានផលសរុប ២,៩៣ លានតោន លើសឆ្នាំទៅចំនួន ៥៤ ០០០ លានតោន ដោយទទួលបានទិន្នផលជាមធ្យម ចំនួន ៤,៥៣៥ តោន/ហិកតា។

ទី២-ល្បឿនការងារបង្កបង្កើនផលស្រូវរដូវវស្សាឆ្នាំ២០២១ សម្រេចបាន ២៧,១៣% នៃផែនការ ២,៦០៩ លានហិកតា លឿនជាងឆ្នាំ២០២០ ចំនួន ២០៥ ៣៨២ ហិកតា។ និងទី៣-ការនាំចេញផលិតផលកសិកម្ម សម្រេចបាន ៤,១៣៦ លាន តោន ច្រើនជាងឆ្នាំ២០២០ ចំនួន ១,១១៧ លានតោន៕

To Top