Covid-19

ភ្នំពេញ មានឆ្លងជំងឺកូវីដ១៩ថ្មីចំនួន ២៦០នាក់ទៀត ភាគច្រើនជាអាជីវករផ្សារតូច

ភ្នំពេញ៖ រដ្ឋបាលរាជធានីភ្នំពេញ នៅថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២១បានរកឃើញករណីវិជ្ជមានកូវីដ-១៩ ចំនួន ២៦០នាក់ទៀតជាករណីឆ្លងក្នុងសហគមន៍ ភាគច្រើនជាអាជីវករនៅផ្សារតូច ក្នុងសង្កាត់ទួលសង្កែ ខណ្ឌឬស្សីកែវ។

រដ្ឋបាលរាជធានីភ្នំពេញ អំពាវនាវដល់ប្រជាពលរដ្ឋធ្លាប់ ប្រាស្រ័យទាក់ទងជាមួយអ្នកជំងឺកូវីដ-១៩ ទាំងអស់ត្រូវរាយការណ៍ជូន អាជ្ញាធរមូលដ្ឋានជាបន្ទាន់ និងរួសរាន់ទៅយកសំណាក នៅតាមទីតាំងដែលបានកំណត់ ៕


Warning: Attempt to read property "term_id" on false in /var/www/dap-news.com/htdocs/wp-content/themes/flex-mag/functions.php on line 999
To Top