ភ្នំពេញ៖ រដ្ឋបាលខេត្តបាត់ដំបង នៅថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២១នេះ បានចេញសេចក្ដីប្រកាសព័ត៌មាន ស្ដីពីការរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ ថ្មីចំនួន១៣នាក់ ក្នុងនោះព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភៈ៣នាក់ និងជាពលករ វិលត្រឡប់មកពីថៃ ចំនួន១០នាក់ និងមានករណីជាសះស្បើយចំនួន ១នាក់ ។