ភ្នំពេញ៖ ដោយមានកិច្ចអន្តរាគមន៍របស់ស្ថានទូតកម្ពុជាប្រចាំប្រទេសម៉ាឡេស៊ី ពលករ ពលការិនីខ្មែរ ៦នាក់ និងកុមារ ២នាក់ នឹងធ្វើដំណើរត្រឡប់មកមាតុប្រទេសវិញតាមជើងយន្តហោះ លេខ SQ158 ថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២១ វេលា ម៉ោង ៥:៣៥នាទីល្ងាច។
លោក កុយ គួង អ្នកនាំពាក្យក្រសួងការបរទេសខ្មែរ បានឲ្យដឹងនៅព្រឹកនេះថា ស្ថានទូតបានចេញលិខិតធ្វើដំណើរបណ្តោះអាសន្ន ចំពោះអ្នកដែលគ្មានលិខិតឆ្លងដែន និងជូនទៅធ្វើតេស្តកូវីដ១៩ ព្រមទាំង ជូនដំណើរពួកគាត់ ទៅអាកាសយានដ្ឋាន អន្តរជាតិ KLIA ផងដែរ ៕
